(ប៉េកាំង)៖ ចិនបញ្ចេញរូបភាពថ្មីៗនៃបេសកកម្ម Chang'e-4 ដែលកំពុងស្ថិតនៅលើផ្ទៃរបស់ព្រះច័ន្ទ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩។

ទីភ្នាក់ងារអវកាសចិនបានបញ្ចេញរូបភាពថ្មីមួយចំនួន បង្ហាញពីសកម្មភាពយានបំពេញបេសកកម្ម Chang'e-4 ក៏ដូចជាទិដ្ឋភាពផ្ទៃដីលើឋានព្រះច័ន្ទ។ កន្លងទៅនេះចិនក៏ទើបតែបានប្រកាសពីការរកឃើញ នូវសារធាតុចម្លែកម៉្យាងដែលមានលក្ខណៈដូចជែល (Gel) នៅតំបន់ដែលយានរបស់បេសកកម្ម Chang'e-4 កំពុងសិក្សាផងដែរ។

គួរជម្រាបថា បច្ចុប្បន្នយានចំនួនពីរគ្រឿងនែបេសកកម្ម Chang'e-4 ក្នុងនោះរួមមានយានរុករក Yutu-2 និងយានចុះចតកំពុងតែស្ថិតនៅតំបន់នៃផ្ទៃមួយចំហៀងទៀតរបស់ព្រះច័ន្ទ ដែលមិនបែរមករកផែនដី បន្ទាប់ពីពួកវាត្រូវបានបញ្ចូនចេញពីផែនដីកាលពី ខែធ្នូ ឆ្នាំ២០១៨ និងបានចុះចតដោយជោគជ័យនៅរណ្តៅអាចម៍ផ្កាយ វ៉ុនខាមែន (Von Karman) កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩៕