Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រីឆក់ប្រភេទថ្មីត្រូវបានរកឃើញ និងអាចបញ្ចេញចរន្តអគ្គិសនីខ្លាំងបំផុត (Photo inside)

12-09-2019 10:14

(បរទេស)៖ សត្វត្រីស្រដៀងអន្ទង់មួយប្រភេទប្រវែង ២.៥ម៉ែត្រ ត្រូវបានដាក់ឈ្មោះឲ្យថា អេឡិចត្រូវហ្វូរឹស វ៉ុលថៃ (Electrophorus voltai) ដែលអាចបញ្ចេញចរន្តអគ្គិសនី បានក្នុងកម្រិតខ្ពស់ជាងគេបង្អស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The New York Times នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩។

ការរកឃើញប្រភេទត្រីខាងលើ បានមកពីកិច្ចប្រឹងប្រែងនៃក្រុមអ្នកស្រាវជ្រាវ មកពីអង្គការស្រាវជ្រាវ សៅផូឡូ (Sao Paulo) របស់ប្រេស៊ីល ដែលក្នុងនោះមានទាំងអ្នកវិទ្យាសាស្រ្តមកពីវិទ្យាស្ថានអាមេរិក ស្មីតសូនៀន (Smithsonian) និងមកពីអង្គការ National Geographic Society។ ក្នុងសប្តាហ៍នេះ ពួកគេបានចេញរបាយការណ៍មួយ ស្តីពីរបកគំហើញនៃសត្វត្រី ដែលអាចបញ្ចេញចរន្តអគ្គិសនីមួយប្រភេទថ្មី ដែលអាចបញ្ចេញថាមពលបានដល់កម្រិត ៨៦០វ៉ុលឯណោះ គឺខ្ពស់ជាងគេបំផុតក្នុងចំណោមប្រភេទសត្វត្រីអគ្គិសនី។

គួរជម្រាបថា ក្រុមអ្នកវិទ្យាសាស្រ្តខាងលើ បានចំណាយពេលពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ ធ្វើដំណើរទៅកាន់តំបន់អាម៉ាហ្សូន (Amazon) ជាទីដែលពួកគេបានប្រមូលយកពូជត្រីដែលអាចឆក់ជាង ១០០ប្រភេទ ដើម្បីយកធ្វើតេស្តក៏ដូចជាសិក្សាពីកម្រិតថាមពលរបស់ពួកវា៕