(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ក្រុមហ៊ុនហ្សេងហេង (ខេមបូឌា) ខូអិលធីឌី និង B.I.C បានប្រារព្ធពិធីចុះហត្ថលេខានៅទីស្នាក់ការកណ្តាល ហ្សេងហេង ដោយបានចូលជាផ្លូវការនូវគម្រោងគោល «ផ្លូវមួយខ្សែក្រវាត់មួយ» នៅកម្ពុជា និងចិនគឺ «ឈីស៊ីងហៃ-ឆាងវ៉ាន» ដែលជារមណីយដ្ឋានទេសចរណ៍តំបន់ឆ្នេរ​លំដាប់ពិភពលោកថ្មី។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសំខាន់ៗជាច្រើន នៅក្នុងប្រទេសកម្ពុជា និងភ្ញៀវមកពីគ្រប់មជ្ឈដ្ឋាន បានឃើញនូវព្រឹត្តិការណ៍ដ៏សំខាន់នេះ។

នៅក្នុងការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ហ្សេងហេង (ខេមបូឌា) ខូអិលធីឌី និងក្រុមហ៊ុនសន្តិសុខ B.I.C ក្រុមហ៊ុនហ្សេងហេងគ្រុបប្តេជ្ញាចិត្តចំពោះគម្រោង «ឈីស៊ីងហៃ-ឆាងវ៉ាន» ដែលជាគម្រោងដំបូងដើម្បីអភិវឌ្ឍន៍ «ឧទ្យានឧស្សាហកម្មវៃឆ្លាត» ដែលមានទំហំ ៥៥ហិកតា ដើម្បីជាការផ្តល់ដល់សហគ្រាសកម្រិតខ្ពស់បន្ថែមទៀត រួមទាំងបង្កើនវិស័យសន្តិសុខ និងសេវាកម្មការិយាល័យអាជីវកម្ម។ នេះគឺជាការតំឡើងថ្មីមួយទៀត ដើម្បីបង្កើតនូវការិយាល័យលំដាប់ខ្ពស់​ប្រកបដោយផាសុខភាព និងវៃឆ្លាត ព្រមទាំងភាពវាងវៃដែលមានសារៈសំខាន់ ជាយុទ្ធសាស្ត្រយ៉ាងទូលំទូលាយ។

ការិយាល័យកណ្តាលនៅភ្នំពេញ B.I.C ជាអ្នកផ្តល់សេវាសន្តិសុខរួមបញ្ចូលគ្នា ផ្តោតលើការផ្តល់ដំណោះស្រាយសន្តិសុខគ្រប់ជ្រុងជ្រោយ។ ក្រុមហ៊ុនប្តេជ្ញាជួយអតិថិជនប្រកបដោយប្រសិទ្ធិភាព ក្នុងការវាយតម្លៃលើកិច្ចការពារ និងគ្រប់គ្រងកត្តាហានិភ័យផ្សេងៗ ដែលពួកគេប្រឈមមុខ ក្នុងសកម្មភាពអាជីវកម្មរបស់ពួកគេ។

ស្របតាមទិសស្លោក «មនុស្សមួយក្រុមដែលប្រៀបដូចជាឥន្ទ្រី និងមនុស្សម្នាក់ដែលដូចជាក្ងាន» ក្រុមហ៊ុនសន្តិសុខ B.I.C បានបង្កើតសាខានៅប្រទេសកម្ពុជា ចិន និងអាស៊ីអាគ្នេយ៍ដែលមានបទពិសោធន៍ និងកម្លាំងជាច្រើនឆ្នាំមកហើយ បានបង្កើតភាពជាដៃគូជាមួយស្ថាប័នសេវាកម្មសន្តិសុខ ក្រៅប្រទេសល្បីៗជាច្រើន ដើម្បីបង្កើតជាបណ្តាញដែលគ្របដណ្ដប់លើអាស៊ីអាគ្នេយ៍ និងបណ្តាញប្រតិបត្តិការនៅក្នុងតំបន់ភាគច្រើន។

នៅក្នុងពិធីចុះហត្ថលេខានេះក្រុមហ៊ុន B.I.C សន្តិសុខបានណែនាំអាជីវកម្មមូលដ្ឋានរបស់ក្រុមហ៊ុន ដោយផ្តោតលើក្រុមសន្តិសុខការពារជាតិជាន់ខ្ពស់ និងប្រព័ន្ធសន្តិសុខធំៗចំនួន ៣ ដែលផ្តោតលើសុវត្ថិភាពបរិស្ថានអាជីវកម្ម សុវត្ថិភាពអគារ និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់និយោជិក និងវិធីដឹកនាំគម្រោងនេះ។ សម្រាប់ការអភិវឌ្ឍឧទ្យានឧស្សាហកម្មទំនើបដែលមានទំហំ ៥៥ហិកតា ក្រុមហ៊ុន B.I.C មានស្មារតីជឿនលឿនទៅមុខ ស្របពេលដែលពង្រឹងការគ្រប់គ្រងវិទ្យាសាស្ត្រ នៃការការពារអាកាសស៊ីវិល និងបច្ចេកទេសបានធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់​នូវជំនាញសន្តិសុខ នៃបច្ចេកវិទ្យាខ្ពស់បែបទំនើបដើម្បីធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់នៃគម្រោងជាមួយក្រុម ដែលមានគុណភាពខ្ពស់និងមធ្យោបាយទំនើប។

ការអភិវឌ្ឍរួមគ្នាប្រកបដោយអនាគតឈ្នះឈ្នះ ក្រុមហ៊ុនសន្តិសុខ B.I.C ជួយដល់ការរីកដុះដាលនៃទីក្រុង «ឈីស៊ីងហៃ-ឆាងវ៉ាន»។ «ឈីស៊ីងហៃ-ឆាងវ៉ាន» ស្ថិតនៅក្នុងតំបន់សាកល្បងការវិនិយោគ និងការអភិវឌ្ឍដ៏ទូលំទូលាយរវាងប្រទេសកម្ពុជា និងប្រទេសចិន ដើម្បីទាញយកបទពិសោធន៍របស់ប្រទេសចិន ហើយការអភិវឌ្ឍទេសចរណ៍វប្បធម៌ ការកម្សាន្តវប្បធម៌ ពាណិជ្ជកម្មអាកាសយានដ្ឋាន និងឧស្សាហកម្មទំនើប បានក្លាយជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ​រវាងចិន និងកម្ពុជា ទាក់ទងនឹងធ្វើសមាហរណកម្ម នៃវេទិកាអភិវឌ្ឍន៍ការវិនិយោគ។

គម្រោងនេះគឺជាលើកដំបូងហើយ ដើម្បីអភិវឌ្ឍន៍ឧទ្យានឧស្សាហកម្មវៃឆ្លាត ដែលជាតំបន់ឧស្សាហកម្មមានទំហំ ៥៥ហិកតា គ្រោងនឹងធ្វើការអភិវឌ្ឍក្នុងរយៈពេល ៣ឆ្នាំ និង ៧ដំណាក់កាល ទើបបង្កើតបានជាឧទ្យានការិយាល័យឆ្លាតវៃ ដែលអាចទទួលមនុស្សបានជាង ៥០,០០០នាក់នៅក្នុងវិស័យទេសចរណ៍ និងស្នាក់នៅ។ មណ្ឌលសុខភាពមន្ទីរពេទ្យ, បណ្តាញការិយាល័យលំដាប់ ៥A ដែលមាននិរន្តរភាព អគារអាផាតមិនដ៏រឹងមាំ, អគារពាណិជ្ជកម្មទំនើបធំៗ និងកន្លែងផ្សេងៗទៀត ដែលមានការផ្គត់ផ្គង់បណ្តាញទឹក និងអគ្គីសនីជាអចិន្ត្រៃយ៍ ដើម្បីបង្កើតឧទ្យានការិយាល័យ ដែលមានផាសុខភាពបំផុត។

គម្រោង «ឈីស៊ីងហៃ-ឆាងវ៉ាន» បានចូលទៅក្នុងលំដាប់សណ្ឋាគារ Wyndham ដ៏ធំរបស់ពិភពលោក។ ក្រុមហ៊ុន ហ្សេងហេង (ខេមបូឌា) ខូអិលធីឌី ក៏បានឈានដល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តមួយ ជាមួយក្រុមហ៊ុន Dade Lianghang ដែលជាអ្នកប្រឹក្សាផ្នែកអចលនទ្រព្យអន្តរជាតិដ៏ធំមួយថែមទៀត ក្នុងការជំរុញការអភិវឌ្ឍដ៏ទូលំទូលាយនៃគម្រោងនេះ។ កិច្ចសហការជាមួយក្រុមហ៊ុនសន្តិសុខ B.I.C នឹងការពារសុវត្ថិភាពឧស្សាហកម្មបន្ថែមទៀត ដើម្បីធានាសុវត្ថិភាពនៃលំហូរមូលធន នៅក្នុងសហគ្រាសធានា សុវត្ថិភាពបុគ្គលិកឧទ្យាន និងប្រើប្រាស់សុវត្ថិភាពការពារដ៏ទំនើប ដើម្បីជួយដល់ប្រតិបត្តិការអាជីវកម្មរបស់ឧទ្យាន និងលើកកម្ពស់ការរីកចំរើននៃដើមទុន៕