(ពិភពលោក)៖ នៅចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អូស្រ្តាលីក្លាយជាប្រទេសនាំចេញឥន្ធនៈហ្វូស៊ីលច្រើនជាងគេទី៣ នៅលើពិភពលោក។​

២៖ ចិននឹងលើកស្ទួយទីក្រុង Shenzhen ដែលជាទឹកដីឈរជើងរបស់ក្រុមហ៊ុន Huawei និង Tencent ឲ្យក្លាយជាទីក្រុងសេដ្ឋកិច្ចដ៏អស្ចារ្យមួយលើពិភពលោក។

៣៖ បំផ្ទុះគ្រាប់បែកក្នុងពិធីរៀបការនៅអាហ្វហ្គានីស្ថាន ជាទង្វើក្រុម ISIS ដែលបង្កឲ្យមនុស្ស៦៣នាក់ស្លាប់ និង១៨០នាក់របួស។

៤៖ តុលាការម៉ាឡេស៊ី ផ្អាកសវនាការដ៏សំខាន់នៃសំណុំរឿងពុករលួយពាក់ព័ន្ធនឹងអតីតនាយករដ្ឋមន្ត្រី លោក​ ណាជីប រ៉ាហ្សាក់។

៥៖ ភ្លើងឆេះព្រៃលើកោះទេសចរណ៍របស់អេស្ប៉ាញ បង្ខំឲ្យមនុស្ស៥ពាន់នាក់ភៀសខ្លួន។

៦៖ ឥណ្ឌូណេស៊ីផ្តល់សេវាកម្មពិនិតថែទាំសុខភាពប្រចាំខែ ដល់ទារកនិងកុមារតូចៗ។

៧៖ ទិដ្ឋភាពគ្រោះទឹកជំនន់នៅភាគខាងជើងឥណ្ឌា។