(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាមេរិកចេញដីកា ដើម្បីរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ដែលអង់គ្លេសទើបតែដោះលែង។

 

 

២៖ កងទ័ពអាកាសអាមេរិកធ្វើតេស្តប្រើរ៉ូបូតបញ្ជាលើយន្តហោះជំនួសមនុស្សពិត។

 

 

៣៖ ឥណ្ឌាប្តេជ្ញាមិនប្រើអាវុធនុយក្លេអ៊ែរ វាយប្រហារលើសត្រូវមុនឡើយ តែគោលការណ៍នេះអាចប្រែប្រួលនៅថ្ងៃណាមួយ។

 

 

៤៖ ជម្លោះបង្ហូរឈាមគ្នាឯងនៅលីប៊ី នាំឲ្យមនុស្សស្លាប់កើនដល់ជាង ១,០០០នាក់។

 

 

៥៖ ព្រះវិហារបុរាណ Notre Dame ក្នុងទីក្រុងប៉ារីសប្រទេសបារាំង បន្តស្ថិតក្រោមការជួសជុល។

 

 

៦៖ ការបាញ់តេស្តមីស៊ីលថ្មីៗនេះគឺលោក គីម ជុងអ៊ុន ជាអ្នកដឹកនាំដោយផ្ទាល់ ខណៈអ្នកវិភាគវិញកំពុងព្រួយបារម្ភ។

 

 

៧៖ គូស្នេហ៍អាហ្វហ្គានីស្ថានចំនួន១៤០គូ រៀបចំអាពាហ៍ពិពាហ៍ជុំគ្នាក្នុងរដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន។