(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យន្តហោះដឹកអ្នកដំណើរ Airbus ត្រូវបង្ខំចិត្តទម្លាក់ខ្លួនចុះចតជាបន្ទាន់នៅកណ្តាលចម្ការពោត ក្បែរទីក្រុងម៉ូស្គូ ដោយសារតែ ហ្វូងសត្វបក្សីហោះចូលម៉ាស៊ីន ក្រោយហោះឡើងបានតែបន្តិច។ មនុស្ស២០នាក់បានរងរបួស។

២៖ ឥណ្ឌាប្រារព្ធទិវាឯករាជ្យជាតិលើកទី៧៣។

៣៖ ព្យុះទីហ្វុងក្រសាបោកបក់កាត់ភាគខាងលិចជប៉ុន ផ្តាច់ជីវិតមនុស្សម្នាក់ និងជិត៣០នាក់រងរបួស។

៤៖ ជប៉ុនប្រារព្ធខួប៧៤ឆ្នាំនៃថ្ងៃដែលខ្លួនចុះចាញ់សង្រ្គាមលោកលើកទីពីរ។

៥៖ កូរ៉េខាងត្បូងប្រារព្ធខួប៧៤ឆ្នាំនៃថៃមានសេរីភាពឡើងវិញនៃឧបទ្វីបកូរ៉េ ក្រោយការគ្រប់គ្រងរបស់ជប៉ុន។

៦៖ គ្រោះអគ្គីភ័យឆាបឆេះរោងចក្រប្លាស្ទិចមួយកន្លែង នៅបង់ក្លាដែស។

៧៖ ទូររថភ្លើងផលិតដោយក្រុមហ៊ុនចិន ត្រូវដាក់ឲ្យដំណើរការនៅទីក្រុង Boston សហរដ្ឋអាមេរិក។