(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រសួងការពារជាតិជប៉ុនប្រកាសឲ្យយន្តហោះចម្បាំង F-35 បន្តប្រតិបត្តិការឡើងវិញ ក្រោយករណីធ្លាក់កាលពីខែមេសា។

២៖ ធ្លាក់យន្តហោះចម្បាំងអាមេរិកនៅឧទ្យានជាតិ Death Valley នាំឲ្យអ្នកទេសចរមួយចំនួនរងរបួស។

៣៖ បើតាមក្រុមមន្ត្រីអាមេរិក កូនប្រុសរបស់អតីតមេដឹកនាំអាល់កៃដា Osama Bin Laden ត្រូវបានសម្លាប់ហើយ។

៤៖ ព្យុះទីហ្វុង Wipha បោកបក់ទៅដល់ខេត្ត Hainan ភាគខាងត្បូងប្រទេសចិន។

៥៖ មនុស្ស៣នាក់ត្រូវវាយម្នាក់១០០រំពាត់នៅទីសាធារណៈ ព្រោះតែបានលួចរួមរ័ក្សមុនរៀបការ នៅខេត្ត Aceh ឥណ្ឌូណេស៊ី។

៦៖ លោក ដូណាល់ ត្រាំ ទទួលជួបប្រធានាធិបតីម៉ុងហ្គោលនៅសេតវិមាន។

៧៖ មនុស្ស៤នាក់ស្លាប់ ក្នុងការវាយប្រហារដោយបំផ្ទុះរថយន្តនៅស្ថានីយប៉ូលិស ក្នុងទីក្រុង Aden ភាគខាងត្បូងយេម៉ែន។