(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មន្ត្រីជាន់ខ្ពស់ UN ម្នាក់បានឱ្យដឹងថា មនុស្ស១០៣នាក់ ក្នុងនោះមានកុមារ២៦នាក់ត្រូវបានសម្លាប់នៅ ក្នុងការវាយប្រហារតាមផ្លូវអាកាសជាច្រើន លើមន្ទីរពេទ្យ សាលារៀន និងទីផ្សារ នៅឯភាគពាយព្យប្រទេសស៊ីរី ក្នុងរយៈពេល១០ថ្ងៃមកនេះ៕

 

២៖ តុលាការកំពូលអាមេរិក បានបញ្ជាក់ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ អាចប្រើប្រាស់លុយ ២.៥ពាន់លានដុល្លារ នៃមូលនិធិរបស់មន្ទីរបញ្ចកោណ ដើម្បីសាង សង់ជញ្ជាំព្រំដែនមួយផ្នែក នៅតំបន់ព្រំដែនភាគខាងត្បួងជាប់ម៉ិចស៊ីកូ៕

៣៖ ក្រសួងការបរទេសឥណ្ឌាបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ក្រុមនាវិករបស់ខ្លួនសរុប ០៩នាក់ក្នុងចំណោម ១២នាក់ ដែលឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានឃាត់ខ្លួនកាលពីដើមខែនេះ ត្រូវបានដោះលែងវិញហើយ ប៉ុន្តែប្រទេសឥណ្ឌាបាន អំពាវនាវឱ្យមានការដោះលែងសមាជិកនាវិក ០៣នាក់ផ្សេងទៀត ដែលនៅមិនទាន់ត្រូវបានដោះលែងផងដែរ៕

៤៖ អ្នកវិទ្យាសាស្ត្រនៅភាគនិរតីប្រទេសបារាំង បានរកឃើញឆ្អឹងភ្លៅដាយណូស័រដ៏ធំមួយ នៅទីកន្លែងរុករកដែល ផ្ដល់របកគំហើញអំពីហ្វូស៊ីលជាច្រើន ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ៕

៥៖ អាជ្ញាធរហ្វីលីពីន បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៨នាក់ បានស្លាប់ និង៦០នាក់ទៀតរងរបួស ក្នុងគ្រោះរញ្ជួយដីដល់ទៅពីរលើកផ្ទ្ទនៗគ្នា ដែលបាន វាយប្រហារលើដែនកោះភាគខាងជើងនៃប្រទេស៕

៦៖ ប៉ូលិសប្រេស៊ីលនៅថ្ងៃសុក្រសប្ដាហ៍នេះបានឱ្យដឹងថា មាស និងវត្ថុមានតម្លៃ ជាច្រើនទៀតគិតជាប្រាក់ស្មើនឹង ៤០លានដុល្លារ ត្រូវបានចោរមួយក្រុមមានគ្នា ០៨នាក់ ប្លន់ចេញពីពីអាកាសយានដ្ឋាន ហ្គារ៉ាល់ហូស (Guarulhos) ក្នុងទីក្រុង សៅប៉ូឡូ (Sao Paulo) ដោយសុវត្ថិភាព៕