(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីបំផុតអ៊ីរ៉ង់ចាប់ឃាត់ទុកកប៉ាល់ដឹកប្រេងអង់គ្លេសមួយគ្រឿងវិញ នៅតំបន់ច្រកសមុទ្រ Hormuz ។

២៖ ត្បូងពេជ្រធំជាងគេប្រចាំទ្វីបអឺរ៉ុប និងពេជ្រពណ៌លឿងដ៏កម្របំផុត ត្រូវបានរកឃើញក្នុងតំបន់មួយរបស់រុស្ស៊ី។

៣៖ ភ្នំភ្លើងអ៊ីតាលី Etna ដែលជាភ្នំភ្លើងធំជាងគេនៅអឺរ៉ុប ផ្ទុះជះកម្អែរភ្លើងនិងផ្សែងឡើងលើផ្ទៃអាកាស។

៤៖ ព្រឹត្តិការណ៍បង្ហាញសមត្ថភាពរបស់ក្រុមអ្នកជួយសង្រ្គោះ រៀបចំឡើងនៅទីក្រុង Minsk ប្រទេសបេឡារុស។

៥៖ ទិដ្ឋភាពពេលរាត្រីនៃស្ពាន Khaju ក្នុងទីក្រុង Isfahan ប្រទេសអ៊ីរ៉ង់។

៦៖ មន្ទីរពិសោធន៍អវកាសចិនឈ្មោះថា «វិមានឋានសួគ៌ទី២» ត្រូវបានកម្ទេចចោលដោយសុវត្ថិភាព។

៧៖ បុរសម្នាក់ឡើងជិះលើស្លាបយន្តហោះ Boeing 737 នៅនីហ្សេរីយ៉ា ខណៈជិតហោះឡើងទៅហើយ។