(ម៉ូស្គូ)៖ អ្នកលេងបណ្ដាញទំនាក់ទំនងសង្គម Instagram នៅទូទាំងពិភពលោក នៅថ្ងៃពុធនេះ បានរាយការណ៍ពីបញ្ហាគាំងមិនដំណើរការចំនួន ជាពិសេសគឺការមិនអាចចែករំលែករូបភាព នៅលើ news feeds តែម្ដង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩។

យោងតាម Sputnik ការរាយការណ៍ពីបញ្ហាគាំង Instagram ត្រូវបានធ្វើឡើងដោយអ្នកប្រើប្រាស់ នៅក្នុងតំបន់អឺរ៉ុប និងតំបន់មួយចំនួនស្ថិតនៅភាគខាងកើតសហរដ្ឋអាមេរិក និងប្រេស៊ីលជាដើម។ ប៉ុន្តែភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុនៃបញ្ហាគាំងនេះនៅឡើយទេ៕