(វ៉ាស៊ីនតោន)៖ សេតវិមាននាយប់ថ្ងៃសុក្រ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បានចេញសេចក្តីថ្លែងការណ៍មួយប្រកាសថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចតែងតាំងលោក Mark Esper ដែលជារដ្ឋមន្រ្តីការពារជាតិស្តីទី ឲ្យឡើង ជារដ្ឋមន្រ្តីការពារជាតិអាមេរិកពេញសិទ្ធិតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក ថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩។

លោក Esper ត្រូវបានជ្រើសរើសជារដ្ឋមន្រ្តីការពារជាតិស្តីទីអាមេរិក បន្ទាប់ពីលោក Patrick Shanahan បានសម្រេចលាលែង ពី មុខតំណែងនេះ ហើយដកខ្លួនចេញពីការតែងតាំងជារដ្ឋមន្រ្តីការពារជាតិពេញសិទ្ធិ កាលពីថ្ងៃអង្គារកន្លងទៅ ក្រោយពីមានការ លេចធ្លាយរឿងអាស្រូវស្តីពីអំពើហិង្សាក្នុងគ្រួសារលោក។ លោក Shanahan បានចាកចេញពីក្រសួងការពារជាតិអាមេរិក កាល ពី ថ្ងៃសុក្រ ខណៈលោក Esper ត្រូវគេរំពឹងថានឹងចូលកាន់តំណែងជារដ្ឋមន្រ្តីការពារជាតិស្តីទី នៅថ្ងៃអាទិត្យ ហើយត្រូវរង់ចាំការ អនុម័ត ពី សភា ជុំវិញការតែងតាំងជារដ្ឋមន្រ្តីការពារជាតិពេញសិទ្ធិ។

គួរជម្រាបថា ការផ្លាស់ប្តូរប្រមុខការពារជាតិនេះ បានកើតមានឡើងស្របពេលដែល សហរដ្ឋអាមេរិកកំពុងប្រឈមនឹងភាពតាន តឹងកាន់តែខ្លាំងឡើងជាមួយប្រទេសអ៊ីរ៉ង់ ជាពិសេសក្រោយករណីអ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះដ្រូនស៊ើបការណ៍របស់អាមេរិកនា សប្តាហ៍នេះ៕