(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ចាប់ផ្តើដំណើរទស្សនកិច្ចនៅកូរ៉េខាងជើង ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅ។

 

២៖ សិស្សសាលានៅហ្វីលីពីនចូលរួមការហាត់សមពេលត្រៀមពេលមានគ្រោះរញ្ជួយដី។

 

៣៖ អង្គការ NASA បញ្ចេញរូបភាពភ្នំចម្លែកមួយនៅលើផ្ទៃអាចម៍ផ្កាយយក្ស Ceres ដែលនៅចន្លោះភពអង្គារនិងភពព្រហស្បតិ៍។

 

៤៖ នូវែលសេឡង់ក្លាយជាប្រទេសសុខសាន្តបំផុតលេខ២លើលោក ខណៈលេខ១នៅតែបានលើប្រទេសអ៊ីស្លង់។

 

៥៖ យន្តហោះដ្រូនស៊ើបការណ៍អាមេរិក ត្រូវយោធាអ៊ីរ៉ង់បាញ់ទម្លាក់។

 

៦៖ ទិដ្ឋភាពពិព័រណ៍យន្តហោះ Paris Air Show លើកទី៥៣ ដែលកំពុងបន្តប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង។

 

៧៖ គ្រាប់មីស៊ីលរបស់ក្រុមឧទ្ទាមហ៊ូទីផ្ទុះនៅលើផ្ទៃមេឃទីក្រុង Sanaa ប្រទេសយេម៉ែន។