(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ ក៏ដូចជាស្ថានការណ៍ នយោបាយ និងរឿងហេតុផ្សេងៗនៅទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ កើតមានគ្រោះអគ្គីភ័យនៅលើកប៉ាល់ដឹកកុងតឺនឺហុងកុង នៅកំពង់ផែមួយកន្លែងនៃប្រទេសថៃ បង្កឲ្យមនុស្សរបួសជាច្រើននាក់។

២៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើដំណើរទៅដល់ជប៉ុន ដើម្បីបំពេញទស្សនកិច្ច៤ថ្ងៃ។

៣៖ គ្រោះអគ្គីភ័យនៅក្រុង Surat នៃរដ្ឋ Gujarat ភាគខាងលិចឥណ្ឌា បណ្តាលឲ្យមនុស្ស១៨នាក់ស្លាប់។

៤៖ កើតមានគ្រោះរញ្ជួយដីកម្រិត៥.១រ៉ិចទ័រ នៅក្បែរទីក្រុងតូក្យូប្រទេសជប៉ុន ប៉ុន្តែពុំបង្ករលកយក្សស៊ូណាមិនោះទេ។

៥៖ មន្ត្រីយោធាអ៊ីរ៉ង់ព្រមានថា អ៊ីរ៉ង់មានអាវុធសម្ងាត់ ដែលអាចបញ្ជូននាវាចម្បាំងអាមេរិកពីរគ្រឿងទៅលេងបាតសមុទ្រ។

៦៖ ការប្រយុទ្ធគ្នានៅតែបន្តនៅទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ី។

៧៖ ការបោះឆ្នោតសភាអឺរ៉ុបប្រព្រឹត្តទៅនៅប្រទេស Czech។