(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ ក៏ដូចជាស្ថានការណ៍ នយោបាយ និងរឿងហេតុផ្សេងៗនៅទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ តៃវ៉ាន់ រៀបចំអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នាដោយស្របច្បាប់ ជាលើកដំបូងបំផុតក្នុងតំបន់អាស៊ី។

២៖ ក្រុមហ៊ុនអាមេរិក SpaceX បាញ់ផ្កាយរណប៦០គ្រឿងដំបូងឡើងទីអវកាស ដើម្បីឈានទៅបង្កើតបណ្តាញដ៏ធំមួយ សម្រាប់ផ្តល់អ៊ីនធើណែតទូទាំងពិភពលោក។

៣៖ នាយករដ្ឋមន្ត្រីអង់គ្លេស Theresa May ប្រកាសថានឹងលាលែងចេញពីតំណែងនៅថ្ងៃសុក្រ ទី០៧ ខែមិថុនា។

៤៖ លោក ដូណាល់ ត្រាំ ប្រកាសប្រាប់អ្នកសារព័ត៌មានពីគំនិតរបស់លោកថា អាមេរិកមិនចាំបាច់ត្រូវបញ្ជូនកងទ័ពបន្ថែមទៅ តំបន់មជ្ឈិមបូព៌ាដើម្បីទប់ទល់អ៊ីរ៉ង់នោះទេ។

៥៖ លោក ដូណាល់ ត្រាំ បញ្ចេញកញ្ចប់ជំនួយថ្មី១៦ពាន់លានដុល្លារ សម្រាប់កសិករអាមេរិក ដែលរងគ្រោះដោយសារសង្រ្គាម ពាណិជ្ជកម្មជាមួយចិន។

៦៖ សហរដ្ឋអាមេរិក ចោទប្រកាន់មេ Wikileaks ១៧ករណីបន្ថែមទៀត ក្រោមច្បាប់ស៊ើបការណ៍សំងាត់។

៧៖ លោក Narendra Modi ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជាថ្មី ដឹកនាំប្រទេសឥណ្ឌា៥ឆ្នាំបន្តទៀត។