(អន្តរជាតិ)៖ នៅថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិជាច្រើនបាន​កើតឡើងមានដូចជា ព័ត៌មាននយោបាយ ជម្លោះប្រដាប់អាវុធ សង្គ្រាមពាណិជ្ជកម្ម និងអំពើហិង្សាជាដើម។ ដូច្នេះចង់ដឹងថា តើព្រឹត្តិការណ៍សំខាន់ៗទាំងនោះមានទិដ្ឋភាពដូចម្តេច សូមទស្សនាជម្រើសរូបភាពសំខាន់ៗដូចខាងក្រោម៖

១៖ អាកាសចរណ៍ធំៗនៅចិន កំពុងព្យាយាមទារសំណងពី Boeing សម្រាប់ការខាតបង់ ព្រោះការបញ្ឈរជើងយន្តហោះ 737 MAX

 

២៖ ចិននៅតែចំហទ្វាររង់ចាំ ដើម្បីចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មឡើងវិញ ជាមួយអាមេរិក

 

៣៖ ស្ថានទូត ក្រុមហ៊ុន និងអាជីវកម្មជាច្រើន ត្រូវបង្ខំបិទទ្វារជាបណ្តោះអាសន្ន ក្នុងទីក្រុងហ្សាការតា ចំពោះមុខការផ្ទុះបាតុកម្មហិង្សាប្រឆាំងលទ្ធផលឆ្នោត​

 

៤៖ ឥណ្ឌូណេស៊ី៖ មនុស្ស០៦នាក់ស្លាប់ និងជាង២០០នាក់របួស ក្នុងបាតុកម្មតវ៉ាដោយហិង្សាប្រឆាំងលទ្ធផលបោះឆ្នោត

 

៥៖ បិតាស្ថាបនិក៖ «ការពន្យារពេល៩០ថ្ងៃរបស់អាមេរិកគឺគ្មានន័យអ្វីឡើយ, ក្រុមហ៊ុន Huawei បានត្រៀមខ្លួនពេញលក្ខណៈហើយ»

 

៦៖ អ្នកវិទ្យាសាស្ត្រអង់គ្លេស៖ ភពព្រះអង្គារអាចជាជម្រើសតែមួយគត់ សម្រាប់មនុស្សលោកទៅកសាងអនាគតថ្មី

 

៧៖ សហរដ្ឋអាមេរិក៖ «ទង្វើរបស់យើងពេលនេះគឺទប់ស្កាត់សង្គ្រាម មិនមែនត្រៀមបង្កសង្គ្រាមនោះឡើយ»