(ប្រេស៊ីល)៖ មនុស្សយ៉ាងហោចណាស់១១នាក់ ត្រូវបានខ្មាន់កាំភ្លើងបិទមុខយ៉ាងជិត៧នាក់បាញ់សម្លាប់នៅក្នុង ក្លឹបរាត្រីមួយកន្លែងស្ថិតនៅភាគខាងជើងប្រទេសប្រេស៊ីល កាលពីរសៀលថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់)។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩។

យោងតាមប៉ូលិសប្រេស៊ីល ខ្មាន់កាំភ្លើង៧នាក់បានបើកការបាញ់ប្រហារនៅឯក្លឹបរាត្រីស្ថិតក្នុងតំបន់ Guamá នៃទីក្រុង Belem រីឯមនុស្សម្នាក់ទៀតក៏បានរងរបួសផងដែរ។ ប៉ុន្តែ មូលហេតុនៃហេតុការណ៍បាញ់ប្រហារនេះ និងព័ត៌មានពាក់ព័ន្ធនឹងខ្មាន់កាំភ្លើងមិនទាន់ត្រូវបានគេបញ្ជាក់លម្អិតនៅឡើយទេ៕