(ប៉េកាំង)៖ ក្នុងឱកាសដែលវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃខ្សែក្រវាត់និងផ្លូវលើកទី២ ជិតបើកធ្វើវេទិកាអន្តរជាតិស្តីពីការផ្សព្វផ្សាយ និងភាពច្នៃប្រឌិតថ្មីដោយ 5G+4K នៃខ្សែក្រវាត់និងផ្លូវបានសម្ពោធបើក នៅក្រុងប៉េកាំង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។ តំណាងជាង១៥០ ដែលមកពីប្រព័ន្ធសារព័ត៌មានចំនួនជាង៥០ នៃប្រទេសនិងតំបន់ចំនួន២៥ នៅទូទាំងពិភពលោកបានចូលរួមវេទិកានេះ។

លោក Wang Xiaohui អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងឃោសនាការមជ្ឈិមបក្សកុម្មុយនិស្តចិន បានអញ្ជើញចូលរួមវេទិកា ហើយប្រកាសការចាក់ផ្សាយភាពយន្តឯកសារ នៃវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិនៃខ្សែក្រវាត់ និងផ្លូវលើកទីពីរ ក្រោមចំណងជើងថា «រួមគ្នាបង្កើតអនាគត» ផងដែរ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន កំពុងក្តាប់ជាប់ឱកាសប្រវត្តិសាស្ត្រយុគសម័យ 5G ផ្តោតលើបច្ចេកទេសគន្លឹះ បង្កើនល្បឿនការអភិវឌ្ឍសម្របសម្រួលគ្នា បង្កើតនិម្មាបនកម្មយុទ្ធសាស្ត្រថ្មីស្រឡះគឺ «5G+4K+AI» រីករាយប្រកាន់ខ្ជាប់គោលការណ៍ដែលពិគ្រោះគ្នា កសាងជាមួយគ្នានិងចែករំលែកគ្នាជាមួយ ប្រព័ន្ធសារព័ត៌មាន សំខាន់ៗនៃប្រទេស និងតំបន់ដែលចូលរួមគំនិតផ្តួចផ្តើមស្តីពីខ្សែក្រវាត់និងផ្លូវ រៀនសូត្រគ្នាទៅវិញទៅមក ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ ដើម្បីជំរុញការផ្លាស់ប្តូរ និងចុះសម្រុងគ្នារវាងវប្បធម៌ខុសគ្នា៕