(ស្រីលង្កា)៖ អាជ្ញាធរស្រីលង្កាបានបង្គាប់ឱ្យប្រជាជនរបស់ខ្លួនស្ថិតនៅក្នុងផ្ទះរយៈពេល១២ម៉ោង ក្រោយការផ្ទុះលើកទី៨ កើតឡើង និងបន្ទាប់ពីមនុស្សយ៉ាងហោចណាស់១៨៥នាក់បានបាត់បង់ជីវិត ខណៈជាង៥០០នាក់រងរបួសនៅក្នុង ការវាយប្រហារបំផ្ទុះគ្រាប់បែក៦លើកជាប់ៗគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩។

យោងតាមប៉ូលិសស្រីលង្កា ការផ្ទុះលើកទី៨បានកើតឡើងនៅឯតំបន់ Dematagoda ស្ថិតនៅភាគខាងជើងនៃរដ្ឋធានី Colombo។ បន្ថែមពីលើនេះ ក្រោយការផ្ទុះលើកចុងក្រោយនេះដែរ រដ្ឋាភិបាលស្រីលង្កាបានចេញបញ្ជាមួយឱ្យប្រជាជន ស្ថិតនៅក្នុងផ្ទះរយៈពេល១២ម៉ោង ចាប់ពីម៉ោង៦ល្ងាចថ្ងៃអាទិត្យនេះ រហូតដល់ម៉ោង០៦ព្រឹក ថ្ងៃចន្ទស្អែកនេះ៕