(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ គ្រាប់រ៉ុក្កែត Antares របស់ក្រុមហ៊ុនអាមេរិក Northrop Grumman ត្រូវបានបាញ់បង្ហោះដើម្បីនាំយកយានដឹកទំនិញ Cygnus ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ។

 

២៖ ប្រទេសនេប៉ាល់ឲ្យដឹងថាផ្កាយរណបដំបូងបំផុតរបស់ខ្លួន ត្រូវបានបញ្ជូនឡើងទៅកាន់ទីអវកាស ចេញពីទឹកដីអាមេរិក។

 

៣៖ មនុស្សយ៉ាងតិច២៨នាក់បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តក្រុងនៅព័រទុយហ្គាល់។

 

៤៖ ក្រុមហ៊ុន Walt Disney សន្យាបរិច្ចាគថវិកាចំនួន០៥លានដុល្លារ ដើម្បីជួយដល់កិច្ចស្រោចស្រង់ស្ថាបនា ព្រះវិហារបុរាណ Notre-Dame ដែលត្រូវអគ្គីភ័យឆាបឆេះ នៅទីក្រុងប៉ារីសនៃប្រទេសបារាំង។

 

៥៖ ទិដ្ឋភាពនៅសួន Central Prak ក្នុងទីក្រុងញូយ៉ករបស់សហរដ្ឋអាមេរិក។

 

៦៖ យោធាជើងទឹកថៃហាត់សមបាញ់កាំភ្លើងធំ ដើម្បីត្រៀមសម្រាប់ព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការរបស់ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន។

 

៧៖ ឧទ្ធម្ភាគចក្រទើបកែលម្អថ្មីធុន Mi-24P របស់ហុងគ្រី ត្រៀមលក្ខណៈសម្រាប់ការធ្វើតេស្តសមត្ថភាព។