(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ គ្រាប់រ៉ុក្កែត Falcon Heavy របស់ក្រុមហ៊ុនអាមេរិក SpaceX សម្រេចការបាញ់បង្ហោះបែបពាណិជ្ជកម្មជាលើកដំបូង។

 

២៖ រដ្ឋមន្រ្តីការពារជាតិស៊ូដង់ឡើងដឹកនាំប្រទេសបណ្តោះអាសន្ន ក្រោយបណ្តេញប្រធានាធិបតីកាន់អំណាច៣០ឆ្នាំពីតំណែង។

 

៣៖ យានអវកាសអ៊ីស្រាអែល Beresheet ទទួលបរាជ័យក្នុងការព្យាយាមចុះចតនៅលើផ្ទៃព្រះច័ន្ទ។

 

៤៖ មនុស្ស៨នាក់ស្លាប់ក្នុងគ្រោះអគ្គីភ័យ នៅទីក្រុងហាណូយនៃប្រទេសវៀតណាម។

 

៥៖ នៅទីបំផុតលោក Netanyahu ឈ្នះឆ្នោតនិងបន្តកាន់តំណែងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលអាណត្តិទី។

 

៦៖ លោក ដូណាល់ ត្រាំ តែងតាំងលោក Bill Moran ជាអគ្គមេបញ្ជាការកងទ័ពជើងទឹកថ្មី។

 

៧៖ មួយសន្លឹកនេះជាប់ជារូបថតព័ត៌មានល្បីល្បាញបំផុតនៃពានរង្វាន់ World Press Photo ប្រចាំឆ្នាំ២០១៩ ក្នុងចំណោមរូបថតជិត៨ម៉ឺនសន្លឹក។