(តូក្យូ)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ «៦.១រ៉ិចទ័រ» បានវាយប្រហារលើកោះ ហុនស៊ូ (Honshu) ស្ថិតនៅភាគខាងកើតប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩។

យោងតាម USGS គ្រោះរញ្ជួយដីខាងលើមានចំណុចរញ្ជួយនៅចំងាយ ១៧៤គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុង ហាជីណូហេ (Hachinohe) ជាមួយជម្រៅរញ្ជួយទៅក្នុងដី ២៧គីឡូម៉ែត្រ។ ភ្លាមៗបែបនេះពុំមានសេចក្ដីរាយការណ៍ពីការខូចខាត ឬ ជនរងគ្រោះនៅឡើយទេ ហើយក៏ពុំមានការប្រកាសសញ្ញាអាសន្ន ថាអាចកើតមានរលកយក្សស៊ូណាមិនោះដែរ៕