(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ នាវាពិឃាតពីរគ្រឿងនិងនាវាដឹកប្រេងមួយគ្រឿងរបស់រុស្ស៊ី ធ្វើដំណើរមកដល់កំពង់ផែទីក្រុងម៉ានីល។

២៖ កូរ៉េខាងជើងថ្កោលទោសកូរ៉េខាងត្បូង ចំពោះការបញ្ចេញយន្តហោះចម្បាំង F-35A ទើបទិញពីអាមេរិក។

៣៖ ជនភៀសខ្លួនស៊ីរីវិលត្រឡប់ចចេញពីលីបង់ទៅកាន់មាតុប្រទេសវិញ។

៤៖ យន្តហោះដឹកអ្នកដំណើរ៣១៧នាក់របស់អាកាសចរណ៍ហុងកុង Cathay Dargon ចុះចតយ៉ាងទាន់ហន់នៅកោះតៃវ៉ាន់ ក្រោយមានផ្សែងហុយចេញពីម៉ាស៊ីន។

៥៖ រដ្ឋមន្រ្តីសន្តិសុខមាតុភូមិអាមេរិក លោកស្រី Nielsen ប្រកាសលាលែងចេញពីតំណែង។

៦៖ ប្រធានក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Korean Air ទទួលមរណភាពនៅអាយុ៧០ឆ្នាំ ដោយសារជំងឺរ៉ាំរ៉ៃ។

៧៖ ការិយាល័យនាយករដ្ឋមន្រ្តីប៉ាគីស្ថានត្រូវភ្លើងឆេះ និងបង្ខំឲ្យមនុស្សទាំងអស់ភៀសខ្លួនចេញ រួមទាំងនាយករដ្ឋមន្រ្តី។