(វ៉ាស៊ីនតោន)៖ ប៉ូលិសអាមេរិកបានឱ្យដឹងថាមនុស្សម្នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍ បាញ់ប្រហារ៥លើកដាច់ដោយឡែកពីគ្នា ក្នុងទីក្រុង Philadelphia នៃរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ (ម៉ោងនៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩។

យោងតាមប៉ូលិសអាមេរិក ហេតុការណ៍បាញ់ប្រហារខាងលើបានកើតឡើងនៅឯតំបន់ Brewerytown និងតំបន់ Nicetown នៃទីក្រុង Philadelphia ដោយខ្មាន់កាំភ្លើង២នាក់មានជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ ហើយគ្រាប់ កាំភ្លើង៣៧គ្រាប់ត្រូវបានរកឃើញនៅកន្លែងកើតហេតុ។ បន្ថែមពីលើនេះ មនុស្សម្នាក់ក៏ត្រូវប៉ូលិសចាប់ខ្លួន ផងដែរ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សពផ្សាយនៅក្នុងតំបន់ មនុស្សច្រើនជាង៨០នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង Philadelphia នៅឆ្នាំ២០១៩នេះ ពោលគឺកើនឡើង១១ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨៕