(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ រុស្ស៊ីបញ្ជូនយន្តហោះអង្កេតនាវាមុជទឹក Il-38 ហោះពីលើសមុទ្រជប៉ុន ក្រោមការអង្កេតពីយន្តហោះចម្បាំងជប៉ុននិងកូរ៉េខាងត្បូង។

២៖ រុស្ស៊ីធ្វើការហាត់សមពិធីព្យុហយាត្រានៅទីក្រុង St. Petersburg ដើម្បីត្រៀមសម្រាប់ទិវាជ័យជម្នះ។

៣៖ រោងចក្រគីមីដែលផ្ទុះនិងផ្តាច់ជីវិតមនុស្ស៧៨នាក់នៅចិន នឹងត្រូវបិទជាស្ថាពរ។

៤៖ មន្រ្តីជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុអាមេរិក លោក David Malpass ត្រូវបានជ្រើសតាំងជាប្រធានធនាគារពិភពលោកថ្មី។

៥៖ ចាប់ពីខែនេះតទៅ ក្រុមហ៊ុន Boeing នឹងបន្ថយចំនួននៃការផលិតយន្តហោះ 737 MAX ក្រោយយន្តហោះនេះធ្លាក់ស្លាប់មនុស្សរាប់រយនាក់នៅឥណ្ឌូណេស៊ី និងនៅអេត្យូពី។

៦៖ តំបន់រងគ្រោះពីការវាយប្រហារដោយព្យុះស៊ីក្លូន Idai នៅហ្ស៊ីមបាវេ កំពុងស្ថិតក្រោមការស្ថាបនាឡើងវិញ។

៧៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Merkel ទទួលស្វាគមន៍អតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា ដែលជាមិត្តចាស់នឹងគ្នា នៅឯទីក្រុងប៊ែរឡាំង។