(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីភ្នាក់ងារ​អវកាសរុស្ស៊ី Roscosmos ត្រៀមខ្លួនរួចជា​ស្រេច ដើម្បីបន្តជួយ​សហរដ្ឋអាមេរិក ប្រសិនបើការធ្វើ​តេស្ត​យាន​​ថ្មី​​សម្រាប់ដឹកមនុស្ស​ឡើងទៅកាន់ទីអវកាស​របស់រដ្ឋាភិបាល​​ទីក្រុងវ៉ាស៊ីនតោន ត្រូវជួបការពន្យារពេល៕

 

២៖ ក្រុមបក្ស​ប្រឆាំង​វេណេស៊ុយអេឡា បានចូលគ្រប់គ្រងអគារការទូត​ចំនួន ០៣ របស់​វេណេស៊ុយអេឡា​នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក ហើយមាន​គោលដៅនឹងបន្តព្យាយាម​ធ្វើបែបនេះ​ទៀត​នាពេល​អនាគត ដោយរួមទាំង​ស្ថានទូត​​វេណេស៊ុយ​អេឡា​ផ្ទាល់៕

 

៣៖ ​នាយក​ប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Boeing លោក ឌែននីស មុយឡេនប៊ឺក (Dennis Muilenburg) បានអះអាងថា ក្រុមហ៊ុន​ផលិត​យន្ដហោះ​អាមេរិក​មួយនេះ​កំពុងចាត់វិធានការ​ ដើម្បីធានា​សុវត្ថិភាពពេញលេញ​នៃយន្ដហោះ​ត្រកូល 737 MAX​ ដោយផ្អែក​លើ​អ្វីដែលបាន​រកឃើញ​នៅក្នុងការស៊ើបអង្កេត ​ជុំវិញសោកនាកម្មធ្លាក់យន្ដហោះ​នៅប្រទេស​អេត្យូពី៕

 

៤៖ ​យន្តហោះ​ដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Boeing 737-800 បាន​ធ្វើការ​ចុះចត​ទាំងប្រថុយប្រថាននៅអាកាសយានដ្ឋាន អន្តរជាតិទីក្រុង សូឈី (Sochi) នៃប្រទេសរុស្ស៊ី បន្ទាប់​ពីបានហោះចេញមកពីទីក្រុងម៉ូស្គូ ទាំងដែលក្រុមអាកាសយានិក​ដឹងថា ​ស្លាបមួយចំហៀង​របស់វា៕

 

៥៖ ក្រុមការងារនៃបេសកកម្ម New Horizon របស់ទីភ្នាក់ងារអវកាសអាមេរិក NASA នាថ្ងៃចន្ទសប្តាហ៍នេះ បានបក ស្រាយឲ្យដឹងនូវអាថ៌កំបាំងមួយចំនួននៃដុំថ្មអវកាស Ultima Thule ដែលស្ថិតក្នុងតំបន់ខ្សែក្រវាត់ខៃភើ (Kuiper Belt) នៅឯចុង ប្រព័ន្ធព្រះអាទិត្យ៕

 

៦៖ ប្រធានាធិបតីម៉ូហ្សំបិក លោក Filipe Nyusi បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះស៊ីក្លូន Idai និងគ្រោះទឹកជំនន់នៅក្នុងប្រទេសអាហ្រ្វិកខាងកើតមួយនេះ អាចនឹងកើនឡើងលើស១,០០០នាក់ ដែលច្រើនជាងតួរលេខនា បច្ចុប្បន្ន៕