(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ រ៉ូម៉ានីត្រៀមទិញ​យន្តហោះ​ចម្បាំង F-16 ចំនួន​៣៦គ្រឿង ដើម្បី​យកមក​ជំនួស​យន្តហោះ​រុស្ស៊ី MiG ដែលចាស់ៗ។

២៖ អាជ្ញាធរវេណេស៊ុយអេឡាដោះលែងអ្នកកាសែតអាមេរិកម្នាក់ ក្រោយឃុំខ្លួនមួយរយៈពេលខ្លី។

៣៖ សមាជិកព្រឹទ្ធសភាអាមេរិកទម្លាយថា លោកស្រីធ្លាប់​ត្រូវបាន​​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​ចាប់រំលោភ កាលនៅ​បម្រើ​ការងារ​ក្នុងជួរ​កងទ័ព​អាកាស។

៤៖ វេណេស៊ុយអេឡាបណ្តេញឯកអគ្គរដ្ឋទូតអាល្លឺម៉ង់​ឲ្យវេចបង្វេចទៅស្រុកដើមវិញ។

៥៖ តុលាការថៃ​សម្រេចរំលាយ​​គណបក្ស​​ថៃ​រក្សា​ជាតិ ដោយសារ​តែបាន​តែ​តាំងព្រះរាម​​ស្តេចថៃ ធ្វើជាបេក្ខជន​​នាយករដ្ឋមន្រ្តី។

៦៖ កូនសត្វត្រកួត៧៤ក្បាល កើតនៅសួនសត្វ Surabaya ប្រទេសឥណ្ឌូនេស៊ី។

៧៖ យន្តហោះចម្បាំងរុស្ស៊ី Su-27 ស្កាត់ស្ទាក់យន្តហោះស៊ើបការណ៍អាមេរិក នៅលើដែនសមុទ្របាល់ទិច។