(ម៉ូស្គូ)៖ ប្រវត្តិវិទូម្នាក់​បាននិយាយ​ថា ដើម្បីបញ្ឈប់អំពើហិង្សា​របស់អ៊ីស្រាអែល ប៉ាឡេស្ទីនត្រូវការ​សកម្មភាព​ជាក់ស្តែង គឺ​មិនមែនត្រឹមតែ​សេចក្តីថ្លែងការណ៍​ទទេៗពីអង្គការ​សហប្រជាជាតិ (UN) ឡើយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​សារ​ព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩។

ប្រវត្តិវិទូខាង​លើ​គឺលោក រីឆាដ ប៊ែកឃើ (Richard Becker) បានប្រាប់​សារព័ត៌មាន Sputnik ដូច្នេះថា សេចក្តីថ្លែងការណ៍របស់អង្គការ​សហប្រជា​ជាតិ​​ គឺ​មិនគ្រប់គ្រាន់នោះទេ គឺត្រូវតែមាន​ចំណាត់ការជាក់ស្តែង​​ប្រឆាំងនឹង​អ៊ីស្រាអែល ដោយសារ​តែ​​អំពើដ៏ឃោរឃៅ​​​របស់​ប្រទេស​​មួយនេះ ទាក់ទងទៅនឹងការប្រព្រឹត្ត​ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន នៅឯតំបន់ ហ្គាហ្សា (Gaza) និង វែសត៍ប៊ែង (West Bank)។

លោក Becker បាន​ពន្យល់ថា «នៅ UN ជាពិសេសពាក់ព័ន្ធ​បញ្ហាប៉ាឡេស្ទីន និង​ទង្វើរបស់អ៊ីស្រាអែល​​ប្រឆាំង​​ប៉ាឡេស្ទីន ​គឺ​​អ៊ីស្រាអែល​មានអារម្មណ៍​ថា ពួកគេមានសិទ្ធិ និងការការពេញលេញ​ដោយសារតែ​ពួកគេ​ខែល​​ដ៏ខ្លាំង​មួយ គឺអាមេរិក​ដែល​ជា​ប្រទេស​មាន​​​​​​​អំណាចជាងគេ​នៅលើ​ពិភពលោក និងជាពិសេស​ទៀតនោះ គឺនៅក្នុងអង្គការ​សហប្រជាជាតិ​ផ្ទាល់តែ​ម្តង»

គួរជម្រាបថា មកទល់​ពេលនេះ​អំពើហិង្សាដែលតែងបានផ្ទុះ​ឡើង​ជារឿយៗ​​នៅ​​​តាមព្រំដែនរវាង​តំបន់របស់ប៉ាឡេស្ទីន ​និង​​អ៊ីស្រាអែល និងបានបង្ក​ឲ្យជនជាតិប៉ាឡេស្ទីន​ស្លាប់ និងរងរបួសជា​បន្តបន្ទាប់ ខណៈអង្គការ​សហប្រជាជាតិ ដែលជាស្ថាប័ន​​អន្តរជាតិកំពូល​មួយនោះ បានត្រឹមតែចេញ​សេចក្តីថ្លែងការណ៍​រិះគន់តែ​ប៉ុណ្ណោះ៕