(វៀតណាម)៖ មេដឹកនាំ​​អាមេរិក និង​កូរ៉េខាង​​​ជើង ចូលរួម​កិច្ច​ជំនួប​នៅ​ថ្ងៃ​នេះ ក្នុង​ប្រទេស​វៀតណាម។ នា​ខណៈ​ដែល​​មេដឹកនាំ​ទាំង​ពីរ​ដើរ​ចូល​បន្ទប់​ប្រជុំ​ អ្នក​យក​ព័ត៌មាន​ម្នាក់ ឆ្មក់​​ឱកាស​សួរ​សំណួរ​ដ៏​ក្តៅ​គគុក​​ដែល​មនុស្ស​ភាគ​ច្រើន​ចង់​ដឹង​ នេះ​បើ​យោងតាម​សេចក្តី​រាយការណ៍​របស់​ភ្នាក់ងារព័ត៌មាន CNN ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ។

អ្នក​សារព័ត៌មាន​រូប​នោះ បាន​សួរ​ថា តើ​លោក​នឹង​ងាក​ទៅ​ដើរ​តាម​​ការ​ប្តេជ្ញា​ចិត្ត​​របស់​លោក​​ក្នុង​​​ការ​លុប​បំបាត់​អាវុធនុយក្លេអ៊ែរ​នៅ​ឧបទ្វីបកូរ៉េ​ដែរ​ឬទេ? «ទេ» នេះ​ជា​ចម្លើយ​លោក​ត្រាំ។ សំណួរ​ទី​ពីរ​បាន​សួរ​ថា​ ​តើ​លោក​គ្រោង​នឹង​ប្រកាស​បញ្ចប់​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េដែរឬទេ? ប្រធានាធិបតីរូបនេះ​បាន​ឆ្លើយ​ថា «យើង​នឹងបានឃើញ​ពី​រឿង​នេះ​​»៕