(ហាណូយ)៖ មេដឹកនាំ​កូរ៉េខាងជើង​លោក គីម​ ជុងអ៊ុន បានធ្វើដំណើរ​ទៅដល់ទីក្រុង​ហាណូយ នៃប្រទេសវៀតណាមហើយ នៅថ្ងៃអង្គារនេះ ដើម្បីត្រៀមជួប​ជាមួយប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ក្នុងជំនួបកំពូល​ជាលើកទី ២ ដែលនឹងប្រព្រឹត្ត​ទៅ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈ។

ការធ្វើដំណើរ​មកដល់វៀតណាម​របស់លោក គីម ជុងអ៊ុន បានធ្វើឱ្យលោកក្លាយ​ជាមេដឹកនាំកំពូលកូរ៉េខាងជើងទីពីរ ដែលបានមកបំពេញ​ទស្សនកិច្ចមកកាន់​ប្រទេស​កុម្មុយនិស្ដនៅ​អាស៊ីអាគ្នេយ៍មួយនេះ ចាប់តាំងពីជីតា​របស់លោកគឺ លោក គីម អ៊ីលស៊ុង ដែលបានមក​ជួបមេដឹកនាំវៀតណាម​លោក ហូ ជីមីញ ក្នុងទីក្រុង​ហាណូយ​កាលពីឆ្នាំ១៩៥៨។

ខាងក្រោមនេះគឺជាកម្រងរូបភាពនៃដំណើរ​ទស្សនកិច្ចរបស់លោក គីម អ៊ីលស៊ុង ក្នុងប្រទេសវៀតណាម​ពីថ្ងៃទី២៨ ខែវិចិ្ឆកា ដល់ថ្ងៃទី០​២ ខែធ្នូ ឆ្នាំ១៩៥៨៖