(ញូដេលី)៖ អាជ្ញាធរឥណ្ឌាបានឱ្យដឹងថាចំនួនមនុស្សស្លាប់ដោយសារពុលស្រានៅក្នុងរដ្ឋ Assam ភាគឦសាននៃប្រទេសបានកើន ដល់១៣៣នាក់ហើយ ខណៈច្រើនជាង២០០នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរឥណ្ឌា មនុស្ស១០នាក់ក៏ត្រូវបានចាប់ខ្លួនយកមកសួរចម្លើយផងដែរ ដោយសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការ លក់ស្រាក្លែងក្លាយខុសច្បាប់។ ប៉ុន្តែ ករណីពុលស្រាបែបនេះ មិនជារឿងថ្មីថ្មោងនៅប្រទេសឥណ្ឌានោះទេ ពោលគឺនៅក្នុងខែកុម្ភៈ នេះមនុស្សជិត១០០នាក់ បានស្លាប់នៅរដ្ឋ Uttar Pradesh និងរដ្ឋ Uttarakhand បន្ទាប់ពីពួកគេផឹកស្រាក្លែងក្លាយគ្មានច្បាប់ អនុញ្ញាត។

គួរជម្រាបថា កាលពីឆ្នាំ២០១៥ ក៏មានមនុស្សជាង១០០នាក់ស្លាប់ក្នុងករណីដូចគ្នានដែរ នៅឯតំបន់​សំណង់អនាធិបតេយ្យក្នុង ទីក្រុងម៉ុមបៃ ហើយនៅឆ្នាំ២០១១ មនុស្សចំនួន១៧២នាក់បានបាត់បង់ជីវិត នៅរដ្ឋ Bengal ខាងលិច។ ​គ្រឿង​ស្រវឹងក្លែងក្លាយ ឬខុសច្បាប់មានការពេញនិយមខ្លាំងនៅឥណ្ឌា ព្រោះតែតម្លៃថោក​និង​ភាពងាយស្រួល​ក្នុងការស្វែងរករបស់ពួកវា ជាពិសេស​​ជនក្រីក្រជាច្រើន​ដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសនេះ៕