(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ មនុស្សស្លាប់យ៉ាងតិច៨១នាក់ ក្នុងគ្រោះអគ្គីភ័យឆេះអគារនៅទីក្រុងដាកា ប្រទេសបង់ក្លាដែស។

 

២៖ សត្វកុកកខ្មៅនៅឧទ្យានជាតិអភិរក្សា Caohai ក្នុងខេត្ត Guizhou ភាគនិរតីប្រទេសចិន។

 

៣៖ យន្តហោះ​យោធា​ដឹកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ចុះចតវិញយ៉ាងទាន់ហន់​ក្រោយ​ជួបបញ្ហា​ម៉ាស៊ីន។

 

៤៖ ទិដ្ឋភាពនៃពិព័រណ៌អាកាសចរណ៍ Aero India 2019 ដែលមានរយៈពេល០៥ថ្ងៃ ​និង​កំពុង​បន្តប្រព្រឹត្តទៅនៅក្រុង Bangalore របស់​ឥណ្ឌា​។

 

៥៖ ទីបំផុត​ភពណិបទូន​មានព្រះច័ន្ទ​ថ្មីមួយ​ទៀត ដែលវា​មាន​ឈ្មោះ​ថា Hippocamp ជាមួយ​មុខកាត់​៣៤គីឡូម៉ែត្រ។

 

៦៖ ហាង​កាត់សក់​មួយនៅទីក្រុងហាណូយ មិនគិតថ្លៃចំពោះអ្នកច្នៃម៉ូតសក់តាម​លោក គីម ជុងអ៊ុន និង​លោក ដូណាល់ ត្រាំ។​

 

៧៖ អ៊ីស្រាអែល​បញ្ចេញ​មីស៊ីលកម្ទេច​សត្រូវ​ក្រោមដី ដែល​សូម្បីតែប្រព័ន្ធការពារ​ដែន​អាកាស ក៏មិនអាចចាប់វាបានដែរ។