(ប៉េកាំង)៖ ការិយាល័យ​ស្ថិតិអូស្ត្រាលី (ABS) បានឱ្យដឹងថា ចិនបាននាំមុខ​ប្រទេសនូវែលសេឡង់​ ក្លាយជាប្រទេសទីមួយ​ដែលមាន ប្រជាជនធ្វើ​ទេសទរចណ៍កម្សាន្ត​ទៅកាន់ប្រទេស​អូស្រ្តាលី ច្រើនជាងគេបំផុត។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាម ABS ភ្ញៀវទេសចរចិនបានធ្វើទេសចរណ៍​រយៈពេល​ខ្លី​ចំនួន ១.៤៣ដង​ទៅកាន់ប្រទេសអូស្ត្រាលី​កាលពីឆ្នាំ២០១៨ ពោលគឺកើនឡើង ៦ភាគរយបើធៀប​ទៅនឹងឆ្នាំ២០១៧ ខណៈភ្ញៀវទេសចរ​មកពីប្រទេសនូវែលសេឡង់​ បានធ្វើដំណើរកម្សាន្ត​តែ​១.៣៨លានដង​ប៉ុណ្ណោះ។​ បន្ថែមពី​លើនេះ ABS ក៏បានឱ្យដឹងដែរថា នេះគឺជាលើកដំបូង​បំផុតដែលចិនក្លាយជាប្រទេស​ឈរនៅលេខ រៀងទីមួយ​ដែលមានប្រជាជនធ្វើ​ដំណើរកម្សាន្ត​ ច្រើនជាងគេ​ទៅកាន់ប្រទេស​អូស្ត្រាលី បន្ទាប់ពីនូវែលសេឡង់​ធ្លាប់ជាប់ចំណាត់​ថ្នាក់នេះ ចាប់តាំង​ពីឆ្នាំ១៩៩៩​មក៕

គួរបញ្ជាក់ថា ការិយាល័យស្ថិតិអូស្ត្រាលី (ABS) ក្នុងឆ្នាំ២០១៨ ភ្ញៀវទេចរណ៍ចិន ១.៤២លាននាក់បានចំណាយប្រាក់៨.១៨លានដុល្លារ នៅក្នុងប្រទេសអូស្ត្រាលី ដែលនេះប្រហាក់ហែលនឹងភ្ញៀវទេសចរណ៍ចិនបានចំណាយប្រាក់៥,៩១៥.៦ដុល្លារក្នុងមួយនាក់៕