(ម៉ាឌ្រីដ)៖​ តារាបាល់ទាត់ឆ្នេីមលំដាប់លេខ២​ពិភពលោក​ Cristiano Ronaldo បានយល់ព្រមបង់ប្រាក់ចំនួន​ ១៨.៨លានអឺរ៉ូ​ ដេីម្បីនានៅក្រៅឃុំពីស្ថានទម្ងន់ទោសជាប់ពន្ធនាគាររយ:ពេល​ ២៣ខែនៅប្រទេសអេស្ប៉ាញ​ ពីបទគេចពន្ធកាលពីអំឡុងឆ្នាំ២០១១​ និងឆ្នាំ២០១៤

ក្នុងសវនការរយ:ពេល ៤០នាទីក្នុងតុលាការដែលស្ថិតក្នុងទីក្រុង​ Madrid ប្រទេសអេស្ប៉ាញនាព្រឹកថ្ងៃអង្គារ​ ទី២២​ ខែមករា​ ឆ្នាំ២០១៩​ នេះ​ បុរសវ័យ៣៣ឆ្នាំ​ Ronaldo បានទទួលយកការផាកពិន័យទាំងអស់​ ជុំវិញប្រាក់ចំណូលដែលបានពីការលក់រូបភាពគេចវេសមិនបានបង់ពន្ធ​ (tax fraud) ក្នុងរយ:ពេល៩ឆ្នាំលេងអោយក្លឹប​ Real Madrid

ច្បាប់នៅប្រទេសអេស្ប៉ាញ​ ស្ថានទម្ងន់ទោសក្រោម​ ២ឆ្នាំ​ ជនជាប់ចោទមានសិទ្ធិបង់ប្រាក់នៅក្រៅឃុំ​ និងមិនជាប់ពន្ធនាគារបាន

ក្នុងសវនការព្រឹកមិញនេះ​ ក្រៅពី​ Ronaldo ដែលដំណេីរដោយមិត្តស្រី​ Georgina Rodriguez គេក៏ឃេីញមានអតីតមិត្តរួមក្រុម​ Real Madrid, Xabi Alonso ផងដែរ​ ជុំវិញការចោទប្រកាន់ដូចគ្នា​ ដែលអាចជាប់ពន្ធនាគារដល់ទៅ៥ឆ្នាំ៕