(ឡាសវេហ្គាស់)៖​ កីឡាករប្រដាល់ហ្វីលីពីន​ Manny Pacquiao បានយកឈ្នះគូប្រជែងជនជាតិអាមេរិក​ Adrienne Broner ដោយពិន្ទុក្នុងចំណោម១២ទឹក​ នៅថ្ងៃអាទិត្យ​ ទី២០​ ខែមករា​ ឆ្នាំ២០១៩​ និងបន្តគ្រប់គ្រងខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក​ WBA ដដែល​ និងទទួលបានទឹកប្រាក់២០លានដុល្លារផងដែរ។

ជេីងខ្លាំងប្រចាំទ្វីបអាស៊ី​ វ័យ៤០ឆ្នាំ​ Pac Man បានគ្រប់គ្រងស្ទេីរតែគ្រប់ទឹក​ ពោលគឺមានប្រៀប​ និងវ៉ៃចំគោលដៅជាច្រេីន​ ជាពិសេស​ Broner វីសសន្លប់ក្នុងទឹកទី៣​ និងទឹកទី៧។

តាមរយ:ជ័យជម្នះនៅលេីសង្វៀន​ MGM Grand Garden នៅអាមេរិកនេះ​ ធ្វេីអោយកីឡាករកម្ពស់​ ១.៦៦ម៉ែត្រ​ Pacquiao រកបានជ័យជម្នះលេីកទី៦១​ដង​ ចាញ់៧ដង​ និងស្មេី២ដង​ ដោយផ្តួលដៃគូអោយសន្លប់បាន៣៩ដង​ (Knock out) ក្នុងចំណោមប្រកួតសរុប​ ៧០ដង។

នេះជាការបរាជ័យលេីកទី៤​ របស់កីឡាករអាមេរិក​ Adrien Broner ដែលប្អូន​ Pacquiao ១១ឆ្នាំ​ ស្មេី១​ និងធ្លាប់ផ្តួលដៃគូសន្លប់២៤ដង មិនប្រកាសលទ្ធផលម្តងក្នុងចំណោមប្រកួតបាន៣៩ដង៕