(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ចិនធ្វើតេស្តសាកល្បងលើគំរូម៉ាស៊ីនកុំព្យូទ័រ​ប្រភេទកម្លាំងខ្លាំងមហាសាលជំនាន់ថ្មីហៅថា Tianhe-3។

២៖ រូបភាពនៃម៉ាស៊ីនថតដែលបំពាក់ជាប់នឹងយានអវកាសចិន Chang'e-4 ដែលស្ថិតនៅលើឋានព្រះច័ន្ទ។

៣៖ ​ក្រុមសមត្ថកិច្ចការពារសុវត្ថិភាពតាមស្ថានីយរថភ្លើង​ហាត់សមជាមួយសុនខប៉ូលិស​នៅ​ក្រុង Nanning ​ខេត្ត Guangxi ដើម្បី​ត្រៀម​សម្រាប់​​ពិធីបុណ្យ​ចូលឆ្នាំ​ចិន។

៤៖ ទិដ្ឋភាពនៃការចុះអ័ព្ទខ្លាំងនៅទីក្រុងញូដេលីប្រទេសឥណ្ឌា។

៥៖ លោក ដូណាល់ ត្រាំ លុបចោលទស្សនកិច្ចទៅក្រៅប្រទេសរបស់ប្រធានសភាបក្សប្រជាធិបតេយ្យ ដោយ​សារ​ការ​បិទ​រដ្ឋា​ភិបាល។

៦៖ ទីក្រុង Chicago នៃសហរដ្ឋអាមេរិក ចាប់ផ្តើមការអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅទូទាំងទីក្រុង។

៧៖ ករណីបំផ្ទុះរថយន្តនៅរដ្ឋធានីប្រទេសកូឡុំប៊ីបង្កឲ្យមនុស្សស្លាប់២១នាក់។