(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ប្រព័ន្ធការពារដែនអាកាសស៊ីរី បាញ់ស្ទាកគ្រាប់មីស៊ីលដែលបាញ់ចេញពីយន្តហោះចម្បាំងអ៊ីស្រាអែល សំដៅមក​បរិវេណទីក្រុងដាម៉ាស់។

២៖ ក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណប១០គ្រឿងចុងក្រោយឲ្យក្រុមហ៊ុនទូរគមនាគមន៍ Iridium ហើយវាក៏ជាការ​បញ្ជូនផ្កាយរណបឡើងទីអវកាសលើកដំបូងក្នុងឆ្នាំ២០១៩ របស់ SpaceX ផងដែរ។

៣៖ ​​រដ្ឋាភិបាល​អាមេរិកបំបែក​កំណត់ត្រាថ្មី​នៃការបិទទ្វារ​ក្នុងរយៈពេល​យូរបំផុត ដែលឈានដល់ថ្ងៃទី២២ នៅថ្ងៃសៅរ៍​នេះ​។

៤៖ ចិនទើប​បញ្ចេញ​យន្តហោះដ្រូន Sky Hawk ឲ្យអន្តរជាតិ​បានភ្លឺភ្នែក ចំពោះ​មុខភាព​តានតឹង​ទាំង​ផ្នែកសន្តិសុខ និងពាណិជ្ជកម្ម។

៥៖ ម៉ូដែលទូរស័ព្ទ iPhone មួយចំនួន ត្រូវចាប់ផ្តើមលក់បញ្ចុះតម្លៃ​នៅចិន ក្រោយ​ក្រុមហ៊ុន Apple ចេញរបាយការណ៍​ស្តីពី​ការលក់ធ្លាក់ចុះនៅក្នុងទីផ្សារដ៏ធំនេះ។

៦៖ ទំហំពាណិជ្ជកម្មតាមច្រកព្រំដែនមីយ៉ាន់ម៉ា-ថៃ កើនដល់ជាង៩០០លានដុល្លារ នៅត្រីមាសទី១ នៃឆ្នាំសារពើពន្ធ​​២០១៨-២០១៩។

៧៖ លលាដ៍ឆ្អឹងមនុស្សដែលរកឃើញនៅភាគខាងជើងប្រទេស ត្រូវគេផ្ទៀងផ្ទាត់ឃើញថា មានអាយុកាល​ជាង​១០ម៉ឺនឆ្នាំ​។