(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអវកាសអាមេរិក SpaceX របស់​មហាសេដ្ឋីអាមេរិក អេឡូន ម៉ាសក៍ (Elon Musk) កំពុងគ្រោងកាត់​បន្ថយ​បុគ្គលិក​​​របស់ខ្លួន ១០ភាគរយ ដោយសារប។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩។

បច្ចុប្បន្ន SpaceX មានបុគ្គលិក​បម្រើការប្រមាណ ៦,០០០នាក់ ហើយក្រុមហ៊ុន​នឹងផ្តល់​ឲ្យ​​បុគ្គលិកដែល​រង​ការប៉ះពាល់នូវ​​ប្រាក់​ឈ្នួល​ ០៨សប្តាហ៍យ៉ាងតិចរួមជាមួយនិង​អត្តប្រយោជន៍​​ដទៃៗទៀត ដូចជាការបំពាក់​បំប៉នបន្ថែម និងការ​ជួយស្វែង​រកការងារ​ថ្មីជាដើម។ ក្រុមហ៊ុន SpaceX បាន​បញ្ជាក់ថា ការ​សម្រេច​​ចិត្តនេះ ជារឿងដ៏លំបាក​មួយ​ ប៉ុន្តែ​វា​ក៏​ជា​ការ​ចាំ​បាច់​​ផង​ដែរដែលត្រូវធ្វើ។

គួរជម្រាបថា បង្កើតឡើងតាំង​ពីឆ្នាំ២០០២ ក្រុមហ៊ុន SpaceX ភាគច្រើនរកចំណូល​បានពីកិច្ចសន្យា ដែលមានតម្លៃ​រាប់​ពាន់​​លានដុល្លារ​ជាមួយ​ទីភ្នាក់ងារ​អវកាស NASA និងការបាញ់​បង្ហោះ​ផ្កាយរណប ទាំងផ្នែកឯកជន និងរដ្ឋាភិបាល។ ការកាត់​បន្ថយបុគ្គលិកនេះ គឺដោយសារ​មួយរយៈចុង​ក្រោយ SpaceX បានជួប​ប្រទះបញ្ហាមួយ​ចំនួន ក្នុងនោះ​ក៏មាន​ផ្នែកហិរញ្ញវត្ថុ​ផងដែរ៕