(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ចិនចល័តប្រព័ន្ធមីស៊ីលប្រឆាំងនាវា ទៅភាគឦសានប្រទេស ចំពេលអាមេរិកបញ្ជូននាវាចម្បាំង​មកសមុទ្រចិន​ខាង​​ត្បូង។

២៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen តែងតាំងលោក Su Tseng-chang ជានាយករដ្ឋមន្រ្តីថ្មី។

៣៖ ​ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ស្បថចូលកាន់តំណែងនៅអាណត្តិទីពីរ។

៤៖ ចិនបាញ់បង្ហោះផ្កាយរណប Zhongxing-2D ឡើងទៅគន្លងអវកាស ដើម្បីផ្តល់សេវាផ្សព្វផ្សាយសម្រាប់​បណ្តាញ​វិទ្យុ ​​ស្ថានីយទូរទស្សន៍ និងទូរទស្សន៍ខ្សែកាប។

៥៖ ទីបំផុត​តុលាការ​មីយ៉ាន់ម៉ា ​ច្រានចោល​បណ្តឹងឧទ្ធរណ៍​​ របស់​អ្នកសារព័ត៌មាន Reuters ទាំងពីរនាក់។

៦៖ ស្ថាប័នអង់គ្លេស៖ នៅឆ្នាំ២០៣០ យក្ស​សេដ្ឋកិច្ចលេខ១លើ​លោក គឺប្រទេសចិន ខណៈលេខ២វិញ គឺឥណ្ឌា។

៧៖ ប្រធានទីភ្នាក់ងារអវកាសឥណ្ឌា លោក Sivan បើកសន្និសីទសារព័ត៌មានស្តីពី​បេសកកម្ម Gaganyaan ដែលសំដៅ​បញ្ជូនមនុស្សឡើងទីអវកាសនៅខែធ្នូ ឆ្នាំ២០២១។