(ញូយ៉ក)៖ ក្រុមហ៊ុន​ទូរគមនាគមន៍​អាមេរិក AT&T បានទទួលរង​ការរិះគន់យ៉ាងខ្លាំង​ពីក្រុមហ៊ុនគូប្រជែង សម្រាប់ការបំភ័ន្ត​អ្នកប្រើប្រាស់ឱ្យ ជឿជាក់ថា ការធ្វើបច្ចុប្បន្នភាព (upgraded) ប្រព័ន្ធ 4G របស់ខ្លួនគឺជាប្រព័ន្ធ 5G ​ហើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។

អ្នកប្រើប្រាស់​ទូរស័ព្ទ​ដៃស្មានហ្វូត​ប្រភេទ Android ដែលបាន​ធ្វើបច្ចុប្បន្ន (updated) បានរកឃើញផ្ទំាង LTE ឬ 4G នៅលើស្រ្គីន​ទូរស័ព្ទ របស់ពួកគេ​លោតអក្សរ 5G E ឬ 5G Evolution។ ដោយឡែក​កាលពីខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុន AT&T ក៏បានប្រកាស​ដែរថា ខ្លួននឹងក្លាយ​ជាក្រុមហ៊ុន​អាមេរិកដំបូងគេ និងតែមួយគត់​ដែលផ្ដល់​សេវាកម្ម 5G នៅតាមទីក្រុង​ចំនួន ១២ របស់​សហរដ្ឋអាមេរិក។ ប៉ុន្តែ​អ្នកជំនាញ​ខ្លះបានអះអាងថា នេះគ្រាន់តែជា​យុទ្ធសាស្ត្រទីផ្សារ​របស់ក្រុមហ៊ុន​មួយប៉ុណ្ណោះ ហើយថា​បើទោះជា 5G E អាចដំណើរការ​លឿនជាង 4G ក៏ដោយ​តែវានៅតែ​ជាប្រភេទ 4G នៅឡើយ។

បន្ថែមពីលើនេះ​ក្រុមហ៊ុន AT&T បានទទួលរងការរិះគន់​យ៉ាងខ្លាំងពីក្រុមហ៊ុន​គូប្រជែង សម្រាប់ការបំភ័ន្ត​អ្នកប្រើប្រាស់ឱ្យ​ជឿជាក់ថា ការធ្វើ​បច្ចុប្បន្នភាព (upgraded) ប្រព័ន្ធ4G របស់ខ្លួនគឺជាប្រព័ន្ធ 5G ​ហើយ។ ជាក់ស្ដែង​វីដេអូមួយបង្ហោះ​នៅលើ Twitter ជាមួយផ្ទាំង រូបភាព​ក្រុមហ៊ុន T-Mobile បានបិទ​ស្ទីគឃើ 9G លើ logo LTE ជាការឌឺដងផ្លែផ្កាដាក់ក្រុមហ៊ុនទូរគមនាគមន៍​អាមេរិក​មួយនេះ។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន​ផលិតបន្ទះឈីប​អាមេរិក Qualcomm 5G គឺមានល្បឿនលឿង​ជាង 4G ជាមួយអាត្រាទិន្នន័យ​ខ្ពស់បំផុត 20 Gigabits ក្នុងមួយវិនាទី និងអាត្រា​ទិន្នន័យមធ្យម​ជាច្រើនជាង 100 Megabits ក្នុងមួយ​វិនាទី៕