(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ លោក Stan Lee ដែលជាអ្នកបង្កើតតួអង្គ Spider-Man និងស៊ូភើហេរ៉ូល្បីៗដទៃនៅរបស់ក្រុមហ៊ុន Marvel Comic ​ទទួលមរណភាពក្នុងវ័យ៩៥ឆ្នាំ។

 

២៖ ក្រុមហ៊ុនអាកាសចរណ៍ថ្មីបំផុតរបស់វៀតណាម Bamboo Airways ទើបទទួលបានអាជ្ញាបណ្ណ ដើម្បីត្រៀមចាប់​ផ្តើម​ប្រតិបត្តិការនាចុងឆ្នាំនេះ។

 

៣៖ ​កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ចាប់ផ្តើមប្រព្រឹត្តទៅនៅសិង្ហបុរី។

 

៤៖ មនុស្សកើនដល់៤២នាក់បាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ា ឈ្មោះ Camp Fire ដែលក្លាយជាភ្លើងឆេះអាក្រក់ផ្តាច់ជីវិតមនុស្សច្រើនបំផុតប្រចាំរដ្ឋនេះ។

 

៥៖ អង្គការ Amnesty International សម្រេចចិត្តដកពានរង្វាន់កិត្តិយសផ្នែកសិទ្ធិមនុស្សពីលោកស្រី អោងសាន ស៊ូជី។

 

៦៖ បណ្តាញផ្សព្វផ្សាយព័ត៌មានរដ្ឋស៊ីរី អះអាងថា ការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុម​យោធា​ចម្រុះ​អន្តរ​​ជាតិ​ដឹកនាំ​ដោយ​អាមេរិក បង្កឲ្យជនស៊ីវិលស្លាប់និងរបួស៦០នាក់ នៅភាគខាងកើតប្រទេសស៊ីរី។


 
៧៖ ទិដ្ឋភាពបឹង West Lake ក្នុងក្រុង Hangzhou នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។