(វ៉ាស៉ីនតោន)៖ មនុស្សសរុប១៣នាក់ម្នាក់ ត្រូវអាជ្ញាធរអាមេរិកបញ្ជាក់ថាបានបាត់បង់ជីវិត​ នៅឯទីក្រុង Thousand Oaks ក្បែរទីក្រុង​​ Los Angeles ភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅយប់ថ្ងៃ​ព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

ហេតុការណ៍ខាងលើបានកើតឡើងនាវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ក្នុង​ក្លឹបកម្សាន្ត​ពេល​រាត្រីមួយកន្លែងឈ្មោះ Borderline Bar and Grill។ ក្នុងចំណោមអ្នកស្លាប់ គឺរួមមានទាំងខ្មាន់កាំភ្លើងនិងមន្រ្តីប៉ូលិសម្នាក់។

គួរជម្រាបថា ខណៈនេះមិនមានការបញ្ជាក់មូលហេតុ ដែលបានបង្កឲ្យផ្ទុះករណីបាញ់ប្រហារយ៉ាងកក្រើកនេះនៅឡើយទេ ស្រប​ពេល​​ដែល​​កម្លាំងប៉ូលិសយល់ថា វាពុំមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មឡើយ៕