(កាលីហ្វ័រញ៉ា)៖ ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក​ បានរាយការណ៍នៅ​ថ្ងៃព្រហស្បតិ៍នេះថា បុរសខ្មាន់​កាំភ្លើងម្នាក់បាន​បើកការបាញ់រះ​ នៅឯក្លឹបកម្សាន្ដ បាដឺឡាញបារ អ៊ែន ហ្គ្រីល (Borderline Bar & Grill) ស្ថិតនៅ​ក្នុងតំបន់ Thousand Oaks នៃជាយទីក្រុងឡូស អាន់ជែលឡែស (L.A.) រដ្ឋកាលីហ្វ័រញ៉ា។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ បើតាមព័ត៌មានបឋម ប៉ូលិសម្នាក់ត្រូវបាន បាញ់ឱ្យរបួស ខណៈមនុស្សពី ១១នាក់ ទៅ ២០នាក់ ក៏បានរងរបួសនៅ​ក្នុងបាញ់ប្រហារ​នេះដែរ។ ចំណែកឯ រថយន្ដសង្រ្គោះ​បន្ទាន់ ០៤គ្រឿង ត្រូវបញ្ជូនទៅកន្លែង​កើតហេតុហើយ ប៉ុន្តែមិន​ទាន់មាន​សេចក្ដីរាយការណ៍​លម្អិត អំពីខ្មាន់កាំភ្លើងនៅឡើយទេ ដោយគ្រាន់តែ​គេដឹងថា មានការបាញ់តបត​ជាមួយប៉ូលិសប្រហែលជា ៣០​គ្រាប់៕