(អ៊ុយក្រែន)៖ យោធា​អ៊ុយក្រែនបានធ្វើតេស្ដ​សាកល្បងដោយ​ជោគជ័យ នូវ​ប្រភេទ​រថពាស​ដែក​​ទំនើបចុងក្រោយបំផុត​មួយរបស់ខ្លួន​ឈ្មោះ ឡេវ (Lev) ដែលអាចនឹងត្រូវបានប្រើប្រាស់ក្នុងការ​សន្ដោង និងជួសជុល​បរិក្ខាយោធា​ ដែលរងការខូចខាត​នៅក្នុងសង្រ្គាម ខណៈ​ប្រទេសអឺរ៉ុប​ខាងកើតមួយនេះ នៅតែកំពុង​មានភាពតានតឹងនៅឡើយជាមួយរុស្ស៊ី។ នេះបើតាម​ការចេញផ្សាយដោយ​​ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨។

នៅក្នុងសេចក្ដី​ថ្លែងការណ៍ចេញផ្សាយ​នៅថ្ងៃអង្គារសប្ដាហ៍នេះ យោធារុស្ស៊ី​បានឱ្យដឹង​ទៀតថា រថពាសដែក​ឈ្មោះ Lev ត្រូវបានរចនាឡើងដោយ​រោងចក្រផលិត​អាវុធ Lviv Armour Vehicle Factory ស្ថិតភាគ​ខាងលិចប្រទេស​អ៊ុយក្រែន។ រថពាសដែក​នេះត្រូវបាន ផលិតដោយ​ផ្អែករថក្រោះ​សូវៀត T-72 និងមានបំពាក់​ទៅដោយស្ទូច​សម្រាប់សន្ដោង​ទម្ងន់បាន ១២តោន ជាមួយខែ្ស​កាបប្រវែង ២០០ម៉ែត្រ ព្រមទាំង​កាំភ្លើងយន្ដ ១២.៧មីលីម៉ែត្រ ដើម្បីការពារ​ខ្លួន​ផងដែរ។

គួរបញ្ជាក់ថា រថពាសដែក Lev មានកៅអីអង្គុយចំនួន ០៣ អាចបើកបរ​ក្នុងល្បឿន ៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង​ហើយវាគ្រោងនឹងត្រូវ ចាប់ផ្ដើមផលិតក្នុង​ពេលឆាប់ៗនេះ៕