​(អ៊ីស្ដង់ប៊ូល)៖ ប៉ូលិសតួកគី​នៅថ្ងៃចន្ទនេះ បានឃុំខ្លួនជន​សង្ស័យយ៉ាងហោច​ណាស់ ២១នាក់ ពីបទមាន​ជាប់ពាក់ព័ន្ធ​នឹងបណ្ដាញ រៀបចំការធ្វើ​រដ្ឋប្រហារមិនបាន​សម្រេច នៅក្នុងប្រទេស​តួកគីកាលពីខែកក្កដា ឆ្នាំ២០១៦។ នេះបើតាម​ប្រព័ន្ធផ្សព្វផ្សាយនៅ​ក្នុងស្រុក ដកស្រង់​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាម​សារព័ត៌មានតួកគី ហឺរីយ៉េត (Hurriyet daily) ជនសង្ស័យ​ទាំង ២១នាក់ ខាងលើត្រូវបានចាប់ខ្លួន អំឡុងពេលដែល​ប៉ូលិសតួកគី ធ្វើប្រតិបត្តិការវាយឆ្មក់​នៅ​តាមទីតាំង ៥៤កន្លែង នៅទូទាំងទីក្រុង​អ៊ីស្ដង់ប៊ូល។ បន្ថែម​ពីលើនេះ Hurriyet ក៏បានបញ្ជាក់​ដែរថា ក្នុងចំណោមជន​សង្ស័យទាំងនេះ ភាគច្រើនគឺ​ជាអតីតគ្រូ​បង្រៀន។
គួររំលឹកថា ទីក្រុង​អង់ការ៉ាបានចោទប្រកាន់បុព្វជិត​តួកគី​ម្នាក់ ដែលកំពុងរស់នៅ​សហរដ្ឋអាមេរិកថា អ្នក​នៅពីក្រោយការធ្វើរដ្ឋប្រហារ មិនបាន​កាលពីឆ្នាំ២០១៦ ដែលផ្ដាច់យក​ជីវិតមនុស្ស ២៥០នាក់