(ក្រុមឡុងដ៍)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool រកបាន ៣ពិន្ទុក្នុងផ្ទះឡើងឈរលើកំពូលតារាង
បណ្តោះអាសន្នក្នុងក្របខណ្ឌអង់គ្លេស Primer League រដូវកាល ២០១៨-២០១៩ ក្នុងសប្តាហ៏ទី ៦ក្រោយយកឈ្នះក្រុម Southampton 3-0 កាលពីរាត្រីថ្ងៃសៅរ ទី២២ ខែកញ្ញា ឆ្នាំ២០១៨ ដែលការប្រកួតធ្វើឡើងក្នុងកីឡដ្ឋាន Anfield។

សម្រាប់ក្នុងការប្រកួតគ្រាប់នាំមុខដំបូងរបស់ក្លឹប Liverpool រកបានដោយការធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករខ្សែការពា Hoedt ក្លឹប Southampton នៅនាទីទី ១០ ក្នុងតង់ទី១ គ្រាដែលកីឡាករខ្សែការពា Matip រកបានមួយគ្រាប់បន្ថែមនៅនាទីទី ២១ ខណៈកីឡាករខ្សែប្រយុទ្ធឆ្នើម Mohamed Salah រកគ្រាប់ទី៣ នៅនាទីទី ៤៥ ។

បញ្ជាក់ផងដែរថា គិតត្រឹមការប្រកួតក្នុងសប្តាហ៏ទី ៦នេះក្លឹបហង្សក្រហម Liverpool បានឡើងឈរលើកំពូលតារាង Primer League នឹងមាន ១៨ពិន្ទុគ្រាដែលក្លឹប Manchester City ឈរនៅលេខ២ មាន ១៦ពិន្ទុ ក្រោយយកឈ្នះក្លឹប Cardiff 5-0៕