(ភ្នំពេញ)៖ មិនត្រឹមតែមានអត្ថន័យកំសត់ និងពីរោះលន្លង់លន្លោចនោះទេ បទចម្រៀងថ្មីដែលនិពន្ធឡើង ជាការរៀបរាប់អំពីកុមារកម្ពុជា និងគុណបំណាច់ដ៏ធំធេង របស់លោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិក នៃមន្ទីពេទ្យគន្ធបុប្ផាពេលនេះ កំពុងបង្កការចាប់អារម្មណ៍ និងគាំទ្រច្រើនពីសំណាក់មហាជន គ្រប់ស្រទាប់វ័យ។ មិនតែប៉ុណ្ណោះ ការបញ្ចេញបទនេះ មិនទាន់បានមួយថ្ងៃស្រួលផង ក៏មានការចែករំលែក និងចំនួននៃការចូលទស្សនារាប់ពាន់ដង​។

បទ «វិរៈបុរសកុមារកម្ពុជា» ដែលជាសំនៀងដ៏កំសត់ ពីសំណាក់តារាចម្រៀងវ័យក្មេង លោក ​សាល ចាន់ស៊ី នាពេលនេះ បានធ្វើឡើងស្របពេលដែល ប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងតែកាន់ទុក្ខ និងមានការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់​ធនធានមនុស្ស ដែលមានមនសិការ ស្រឡាញ់ និង បានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា មានចំនួនរាប់លាននាក់ គឺលោកវេជ្ជបណ្ឌិត Beat Richner ។

តាមរយៈអត្ថន័យបទចម្រៀងនេះ គឺបានច្រៀងបញ្ចូលនូវការរៀបរាប់យ៉ាងកំសត់ ទាក់ទងការជួយសង្គ្រោះកុមារកម្ពុជា ព្រមជាមួយនឹង ការបាត់បង់ស្ថាបនិក មន្ទីរពេទ្យគន្ធបុប្ផា​លោកវេជ្ជបណ្ឌិត Beat Richner ដែលធ្វើឲ្យកុមារ ខ្មែររាប់លាននាក់ នៅតែចង់ចាំនៃការសង្គ្រោះជីវិត។ បទ «វិរៈបុរសកុមារកម្ពុជា» ដែលជាសំនៀងរបស់តារាប្រុសវ័យក្មេង លោក សាល ចាន់ស៊ី គឺនិពន្ធដោយលោក សយ សិរីវុឌ្ឍ និងសម្រួលបទភ្លេង ដោយលោក ផល វឌ្ឍនៈ​។

​ខាងក្រោមនេះ ជាបទ «វិរៈបុរសកុមារកម្ពុជា» រៀបរាប់ពីការចងចាំរបស់កុមារកម្ពុជា លើលោកវេជ្ជបណ្ឌិត Beat Richner៖