(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី របស់ផលិតកម្មហង្សមាស កញ្ញា ទេព បូព្រឹក្ស បានទទួលរងនូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ក្រោយពេលរូបថតស្លៀកពាក់សិចស៊ីក្នុងឈុតប៊ីគីនី សម្ញែងសាច់សុដន់ អង្គុយញ៉ាំបាយជាមួយនឹងលោក G-devith ដែលជាគូស្នេហ៍ត្រូវបានបញ្ចេញផ្សព្វផ្សាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក។ យ៉ាងណាមិញ បន្ទាប់ពីត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយ បានបញ្ចេញនូវពាក្យមិនសមរម្យ ក៏ដូចជាដៀលត្មិះយ៉ាងខ្លាំង រហូតធ្វើឲ្យ កញ្ញា ទេព បូព្រឹក្ស ទ្រាំលែងបាន ក៏បានប្រកាសថា នឹងទៅដាក់ពាក្យបណ្ដឹងតែម្ដង។

ប៉ុន្តែដោយសារតែការចេះយោគយល់ និងមានការជួយលួងលោមពីសំណាក់អ្នកគាំទ្រ បូករួមជាមួយនឹងម្ចាស់គណនី ដែលបានលុបរូប និងសាររិះគន់ចោលភ្លាមៗ ទើបធ្វើឲ្យកញ្ញា ទេព បូព្រឹក្ស ត្រជាក់ចិត្តឡើងវិញ និងបានសម្រេចចិត្ត​ថាលើកលែង ដោយមិនដាក់ពាក្យបណ្ដឹងវិញ ទៅលើម្ចាស់គណនីហ្វេសប៊ុក ដែលបានរិះគន់ខ្លួន ដោយការប្រើពាក្យសម្ដី មិនសមរម្យនោះ ដោយយោគយល់ថា ជាខ្មែរដូចគ្នា ទោះបីជាខឹងញ័រសាច់ខ្លាំងប៉ុណ្ណា ក៏មិនប្ដឹងដែរ ។

ទេព បូព្រឹក្សបញ្ជាក់ថា «ខ្ញុំសំរេចចិត្តមិនប្តឹងទៅម្ចាស់ acc enno vo ដែលមានឈ្មោះពិតថា ពូលប៉ូយ ដែលរស់នៅ ភូមិភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ ចឹងបើមាន Web-site ឬសារព័ត៌មាន ឬអ្នកណា Post ទៀត ក៏តាមនឹងចុះ ព្រោះអ្វីដែរយាយគឺ ពួកខ្ញុំនិយាយអស់ហើយ។ អរគុណបងប្អូន»