(ភ្នំពេញ)៖ ក្រោយភ្លៀងមេឃស្រឡះ ប្អូនប្រុសផល្លី ក្រោយសម្រាកចូលឆ្នាំខ្មែរត្រឡប់មកធ្វើការវិញ មិនទាន់បាត់ខូចចិត្តរឿងបែកសង្សារផង ឥឡូវគាស់ប៊ូសស្រ្តងត្រជាក់ៗ ពិសា១កំប៉ុង ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿង ដូចជប់ជីវិតថ្មី។

អបអរសាទរប្អូនប្រុស ខុម ផល្លី អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោពី ប៊ូសស្រ្តង លេខរៀង ០៥៦ បច្ចុប្បន្នរស់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមសម្ដីប្អូនប្រុស បានឱ្យដឹងថា ក្រោយពីសម្រាកចូលឆ្នាំខ្មែរត្រឡប់មកធ្វើការវិញ មេឃក្ដៅខ្លាំងពេក ក៏ទិញប៊ូសស្រ្តងត្រជាក់ៗ ពិសា១កំប៉ុង គាស់ឃើញរូបឡានភ្លាម លោតផង ស្រែកផង ផ្អើលអស់អ្នកធ្វើការជាមួយគ្នា ហើយឈប់ខូចចិត្តបន្តទៀត ទោះបែកសង្សារ មិនទាន់រកបានសង្សារថ្មីពិតមែន ប៉ុន្តែបានឡានថ្មីខ្លាញ់គោមកលួងលោមជំនួស។

ប៊ូសស្រ្តង ឆ្ងាញ់ខ្លាំងហើយមានរង្វាន់ច្រើនទៀត។ ចង់ឆ្ងាញ់ចង់បានឡាន ញុំាប៊ូសស្រ្តង៕