(ភ្នំពេញ)៖ ដាយ អ៉ិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមកពីប្រទេសជប៉ុន មានមោទនភាព អបអរសាទរខួប ៥ឆ្នាំ ក្នុងការផ្តល់សុវត្ថិភាពផ្នែកហិរញ្ញវត្ថុដល់សហគមន៍នៅកម្ពុជា ក្រោមប្រធានបទ «ធានាសុវត្ថិភាពគ្រួសារនៅកម្ពុជា៖ ការច្នៃប្រឌិតថ្មី ដើម្បីការពារសម្រាប់ពេលអនាគត»

​កម្មវិធីនេះត្រូវបានផ្តល់កិត្តិយសចូលរួមដោយលោក Atsushi Ueno ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក Hitoshi Yamaguchi ដែលជា Representative Director, Senior Managing Executive Officer, Group Head, International Life Insurance Business និង Chief General Manager នៃដាយ អ៉ិឈិ ឡាយហ្វ៍ អាស៊ីប៉ាស៊ីហ្វិក លោក Abe Yuichiro អគ្គនាយករងប្រតិបត្តិ និងនាយកប្រតិបត្តិផ្នែកប្រតិបត្តិការនៃដាយ អ៉ិឈិ ឡាយហ្វ៍ អាស៊ីប៉ាស៊ីហ្វិក លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិស្តីទីនៃ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ខេមបូឌា និងក្រុមប្រឹក្សាភិបាលមកពីទូទាំងសម្ព័ន្ធក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ គ្រុប។

តាំងពីចាប់ផ្តើមប្រតិបត្តិការមក ដាយ អ៉ិឈិ ឡាយហ្វ៍ នៅតែបន្តប្តេជ្ញាចិត្តផ្តល់ការការពារផ្នែកហិរញ្ញវត្ថុសម្រាប់អនាគតគ្រួសារនៅកម្ពុជា។ តាមរយៈផលិតផលធានារ៉ាប់រងអាយុជីវិតដ៏ទូលំទូលាយ ដាយ អ៉ិឈិ ឡាយហ្វ៍ បានផ្តល់ការការពារជូនអតិថិជនជាង ២ម៉ឺននាក់កន្លងមក ដោយជួយធានាបាននូវសេចក្តីស្ងប់ចិត្តនៅពេលមានរឿងអកុសលណាមួយកើតទ្បើង។

រយៈពេល៥ឆ្នាំកន្លងមកនេះ ដាយ អ៉ិឈិ ឡាយហ្វ៍ បានផ្តល់សំណង និងអត្ថប្រយោជន៍បន្ថែមត្រឡប់ទៅអតិថិជនវិញគិតជាទឹកប្រាក់សរុបជាង ៤៥ម៉ឺនដុល្លាអាមេរិក ដែលនេះឆ្លុះបញ្ចាំងអំពីការតាំងចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុនក្នុងការបំពេញតាមការសន្យារបស់ខ្លួនចំពោះអតិថិជន។ ដាយ អ៉ិឈិ ឡាយហ្វ៍ ក៏បានបង្កើតបណ្តាញនៃ ភ្នាក់ងារធានារ៉ាប់រងអាជីពជាង ៥០០នាក់ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញទាំងពេញម៉ោង និងក្រៅម៉ោង កម្រិតស្តង់ដាជប៉ុន ដែលអាចឱ្យក្រុមហ៊ុនពង្រីកការផ្សព្វផ្សាយអំពីអាជីពជាភ្នាក់ងារធានារ៉ាប់រងនៅទូទាំងប្រទេសកម្ពុជា។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា៖ «យើងរីករាយដែលបានឃើញ ដាយ អ៉ិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនយ៉ាងលឿនមួយនៅកម្ពុជា បានរួមចំណែកដល់ភាពរីកចម្រើននៃវិស័យមួយនេះ និងជួយបង្កើនអត្រាភាគទាននៃវិស័យធានារ៉ាប់រងនៅក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជា។ ក្នុងនាមជានិយ័តករធានារ៉ាប់រង យើងនឹងបន្តធានានូវបរិយាកាសដ៏សមប្រកបមួយ ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនមានឱកាសរីកចម្រើនទៅមុខទៀត និងផ្តល់ការការពារបន្ថែមសម្រាប់គ្រួសារនៅកម្ពុជា»

ដំណើរដ៏រីកចម្រើនរបស់ ដាយ អ៉ិឈិ ឡាយហ្វ៍ នឹងមិនអាចទៅរួចឡើយ ប្រសិនបើមិនមានការខិតខំប្រឹងប្រែង និងកិច្ចសហការរបស់ដៃគូ និងភាគីពាក់ព័ន្ធផ្សេងៗ។ ដាយ អ៉ិឈិ ឡាយហ្វ៍ បានទទួលស្គាល់ និងថ្លែងអំណរគុណដល់ការគាំទ្រដ៏មានតម្លៃរបស់និយ័តករធានារ៉ាប់រងកម្ពុជា ដៃគូធនាគារ ក្រុមការងារ ហើយលើសពីនេះទៅទៀត គឺអតិថិជនរបស់ខ្លួន។

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិស្តីទី នៃ ដាយ អ៉ិឈិ ឡាយហ្វ៍ ខេមបូឌា​ បានមានប្រសាសន៍ថា៖ «កាលពី៥ឆ្នាំមុន យើងបានចាប់ផ្តើមនៅប្រទេសកម្ពុជា ដោយបេសកកម្មរបស់យើងគឺ នៅក្បែរគ្រួសារកម្ពុជាជានិច្ច។ សព្វថ្ងៃនេះ យើងមិនត្រឹមតែបានផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់អតិថិជនជាង ២ម៉ឺននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជម្រុញបង្កើតភ្នាក់ងារធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈ ក៏ដូចជាច្នៃប្រឌិតនូវផលិតផល និងសេវាកម្មបន្ថែមទៀត ដើម្បីបំពេញតម្រូវការកើនទ្បើងរបស់អតិថិជននៅកម្ពុជា។ ​នេះជាឥទ្ធិពលនៃកិច្ចសហប្រតិបត្តិ ហើយរួមគ្នាជាមួយក្រុមការងារ និងដៃគូរបស់យើង យើងនឹងបន្តជួយគ្រួសារនៅកម្ពុជាឱ្យទទួលបានការការពារផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរ និងរស់នៅប្រកបដោយភាពស្ងប់ចិត្ត»

ជាមួយនឹងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនក្នុងការ «នៅក្បែរអ្នកជានិច្ច» ដាយ អ៉ិឈិ ឡាយហ្វ៍ បានប្តេជ្ញាបន្តនាំយកដំណោះស្រាយធានារ៉ាប់រងអាយុជីវិតបន្ថែមទៀត មកកាន់ទីផ្សារនៅកម្ពុជា។ ក្នុងឱកាសខួប៥ឆ្នាំនេះ ដាយ អ៉ិឈិ ឡាយហ្វ៍ ក៏បានដាក់ចេញនូវផលិតផលថ្មីមួយឈ្មោះថា EASYCare ក្នុងបំណងផ្តល់ភាពងាយស្រួលបន្ថែម ដល់ប្រជាជនកម្ពុជា ក្នុងការទទួលបានធានារ៉ាប់រងអាយុជីវិត។

គម្រោងធានារ៉ាប់រងអាយុជីវិតថ្មីនេះ ងាយស្រួល និងរហ័សក្នុងការទិញ ដោយមិនតម្រូវឱ្យមានការពិនិត្យសុខ ភាពមុនទិញ។ អតិថិជនអាចទទួលបានការការពាររហូតដល់ ២ម៉ឺន ៥ពាន់ដុល្លាសហរដ្ឋអាមេរិក ​នៅពេលមានរឿងអកុសលណាមួយកើតទ្បើងជាយថាហេតុ ដែលរួមបញ្ចូលទាំងជំងឺធ្ងន់ធ្ងរ និងប្រាក់សន្សំសម្រាប់ពេលអនាគត។ ជាមួយគម្រោង EASYCare អតិថិជន​អាចរស់នៅប្រកបដោយភាពស្ងប់ចិត្តក្នុងរយៈពេលវែង ហើយចំណាយថវិកាកាន់តែតិចជាងមុន។

ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ អ៉ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៤ឆ្នាំប៉ុណ្ណោះ។ ដាយ អ៉ិឈិ ឡាយហ្វ៍ អ៉ីនសួរ៉ិនស៍ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនអស់រយៈពេលជាង ១២១​ឆ្នាំ ​ជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានការវាយតម្លៃ A+ ដោយ S&P និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអ៉ិ​ច​ឆេង (Tokyo Stock Exchange។​

ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ១៩០២ មក យើងបានប្តេជ្ញានៅក្បែរអតិថិជនរបស់យើងជានិច្ច និងមនុស្សជាទីស្រឡាញ់ក្នុងជីវិតរបស់ពួកគាត់ និងខិតខំប្រឹងប្រែងរួមគ្នាដើម្បីផ្តល់ជូននូវ «ភាពស្ងប់ចិត្ត» ក្រោមទស្សនៈ «អតិថិជនជាចម្បង»។ ក្រុមហ៊ុនបានរួមចំណែកផ្តល់ជូននូវភាពស្ងប់ចិត្តតាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗ ដល់សហគមន៍ក្នុងមូលដ្ឋាន។ ក្នុងនាមជាក្រុមហ៊ុន DLHD យើងនឹងនៅក្បែរអតិថិជនរបស់យើង និងមនុស្សដែលពួកគាត់ស្រឡាញ់។

ដាយ អ៉ិឈិ ឡាយហ្វ៍ ហូលឌីង អ៉ីង មានគ្រឹះមូលធនដ៏រឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន​ ៤៦១ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង ៤៩ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣)៕

http://image.freshnewsasia.com/2021/id-132/fn-2024-04-25-15-11-19-3.JPG