(បរទេស)៖ ទទួលបានរបាយការណ៍បឋមមកថា ចំនួនដាក់លក់ iPhone នៅក្នុងប្រទេសចិនបានធា្លក់ចុះប្រមាណ ១៩ភាគរយនៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤នេះ ដែលជាលទ្ធផលដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ២០២០ នឹងកំពុងបន្តគំរាមកំហែងដោយ Huawei។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

យោងតាមលទ្ធផលពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារស្មាតហ្វូន Counterpoint បានបង្ហាញថា ចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple នៅក្នុងទីផ្សារស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក បានធ្លាក់ចុះមកនៅត្រឹម ១៥.៧ភាគរយនៅក្នុងត្រីមាសទីមួយបើធៀបនឹង ១៩.៧ភាគរយកាលពីឆ្នាំមុន។ ខណៈដែលក្រុមហ៊ុនចិន Huawei កំពុងតែទទួលបានប្រជាប្រិយភាពជាខ្លាំងជាមួយនឹងកំណើនបញ្ជាទិញហក់ឡើងខ្ពស់ដល់ទៅ ៧០ភាគរយឯណោះ។

គួរជម្រាបថា ក្នុងត្រីមាសដើមឆ្នាំនេះ Apple មិនត្រឹមតែបាត់បង់មកុដរបស់ខ្លួនក្នុងនាមជាអ្នកលក់ iPhone ដ៏ធំបំផុតនៅក្នុងប្រទេសចិននោះទេ សូម្បីតែចំនួនលក់ក៏ត្រូវបានប្រភពបង្ហើបថា នាំមុខដោយគូរប្រជែងក្នុងស្រុក Vivo ផងដែរ។ ពោលគឺ Apple បានធ្លាក់មកលេខរៀងទី ៣ និងកាន់កាប់លេខរៀងកំពូលដោយ Huawei និងតាមពីក្រោយ Apple ដោយក្រុមហ៊ុនចិន Honor។

ដោយឡែកចំពោះព័ត៌មានលម្អិតផ្សេងទៀត នៅមិនទាន់មានការចេញផ្សាយជាសាធារណៈនៅឡើយនោះទេ៕